អគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង អស់ទាំងស្រុង នៅស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ ខែកម្ភ: ឆ្នាំ២០២៦ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយក្រោមការដឹកនាំដោយលោក អ៊ុត វណ្ណរ៉ា ប្រធានគណ:កម្មាធិការអនុសាខា ដោយមានការចូលរួមពីព្រះមន្ត្រីសង្ឃស្រុក សមាជិកសមាជិកា បាននាំយកអំណោយមនុស្សធ៌ម ទៅជូនដល់គ្រួសារលោក ឆាន បែ ភេទប្រុស អាយុ៤៨ឆ្នំា និងប្រពន្ធ ឈ្មោះ ថង មានកូនក្នុងបន្ទុកគ្រួសារចំនួន១នាក់មានឈ្មោះ បែរ យូរ៉ូ ភេទប្រុស អាយុ៣០ឆ្នំា ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីយប់ ស្ថិតនៅភូមិវល្លិយាវ ឃុំដំរីស្លាប់ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ផ្ទះមានទំហំទទឹង៧ម៉ែត្រ បណ្ដោយ១១ម៉ែត្រ ដំបូលក្បឿង ជញ្ជាំងក្ដារ បានឆេះអស់ទាំងស្រុង ខូចខាតសម្ភារៈដូចជា គោយន្ត១គ្រឿង ស្រូវបម្រុងទុកហូប និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងឱកាសនេះផងដែរលោក អ៊ុត វណ្ណរ៉ា បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្ដាយពីចម្ងាយអំពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សម្ដេច និងឯកឧត្តមតែងតែគិតអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនមានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក”ទីណាមានទុក្ខលំបាកទេនោះមានកាកបាទក្រហមកម្ពុជា”។

លោក អ៊ុត វណ្ណរ៉ា ប្រធានគណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសភ្លើងទៀន ភ្លើង
ចង្រ្កាន និងអគ្គីសនី ត្រូវបិទនិងពន្លត់រៀលពេលចេញដំណើរក្រៅផ្ទះ ព្រមទាំងរស់នៅប្រកបដោយអនាម័យ ខិតខំបង្ករបង្កើនផលនិងដាំដំណាំរួមផ្សំដើម្បីជួយសម្រួលទៅដល់គ្រួសារ។

សូមបញ្ជាក់ផងដែរថា លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណ:អភិបាល និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រមកកម្ពុជាស្រុកកំពង់ស្វាយ បានដឹកនាំកងកម្លាំងទាំង៣ នាំយកសម្ភារ:គ្រឿងឧបភោគបរិភោគអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយជូនគ្រួសារឆេះផ្ទះ នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់  សម្ភារ:ទាំងនោះរួមមាន÷ អង្ករ០២បេ (ក្នុង១បេ មាន២៥គីឡូក្រាម) ទឹកសុទ្ធoral០១កេស មីខ្លាឃ្មុំក្រហម០១កេស ទឹកសុីអ៉ីវ០២យួ ត្រីខ០១យួ កន្ទេល ២ មុង២ ខ្នើយ១ ភួយ០១ សម្លៀកបំពាក់០៤កំប្លេ និងថវិកាចំនួន៣១០.០០រៀល។ រដ្ឋបាលឃុំដំរីស្លាប់បានឧបត្ថម្ភមាន÷ អង្ករ៥០គីឡូក្រាម អំបិលអ៉ីយ៉ូត០៣កញ្ចប់ ទឹកត្រី០២ដប សារុង០១ និងថវិកាចំនួន១០០.០០០រៀល ចំណែកឯឯកឧត្តប្រធានមក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ធានឃុំដំរីស្លាប់ បានឧទ្ធម្ភថវិកាចំនួន២០០.០០០រៀល មេភូមិ-អនុភូមិ
ថវិការចំនួន៣០.០០០រៀល និងគណៈកម្មការវត្តបិយម្ពវ័ន បានឧបត្ថម្ភអង្ករ២៥គីឡូក្រាម បាឡុង០២ឈុតធំ
ថវិការចំនួន១០០.០០០រៀល ថវិការសរុបទាំងអស់៧៤០.០០០រៀល៕