ពន្ធនាគារខេត្តប៉ៃលិន បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារប្រចាំខែ កុម្ភៈ ឆ្នាំ២០២៦​ និងផ្សព្វផ្សាយស្មារតីអង្គសន្និបាត ក្រសួងមហាផ្ទៃ នាពេលកន្លងមក

0

ប៉ៃលិន៖ នៅសាលប្រជុំពន្ធនាគារខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំរួម ស្ដីពីការត្រួតពិនិត្យការងារប្រចាំខែ កុម្ភៈ ឆ្នាំ២០២៦ និងផ្សព្វផ្សាយសេចក្ដីណែនាំក្នុងស្មារតីអង្គសន្និបាត ត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦។​

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពន្ធនាគារ។ ចំណុចសំខាន់ៗដែលបានលើកយកមកពិភាក្សារួមមាន៖ ទី១. ការគ្រប់គ្រងជនជាប់ឃុំ ជំរុញឲ្តមានការធានាបាន នូវការហូបចុក អនាម័យ និងសុខភាព។ ទី២. បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលមានកើតជាយថាហេតុ។ជាមួយគ្នានេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ក៍បានធ្វើការផ្សព្វផ្សាយស្មារតីអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣​ កូវ កឿត បានសង្កត់ធ្ងន់ លើសេចក្ដីណែនាំថ្មីៗ ដើម្បីតម្រង់ទិសដៅការងារឆ្នាំ២០២៦ ដូចជា ៖ បង្កើនប្រសិទ្ធភាពការងារ  និងក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីពន្ធនាគារ។ ជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់ វិស័យពន្ធនាគារ ឲ្យកាន់តែមានភាពល្អប្រសើរ, បន្តយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់ជនជាប់ឃុំ ដើម្បីត្រៀមខ្លួនសមាហរណកម្មចូលក្នុងសង្គមវិញ។

កិច្ចប្រជុំនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ របស់ថ្នាក់ដឹកនាំពន្ធនាគារខេត្តប៉ៃលិន ក្នុងការអនុវត្ត តាមបទបញ្ជា របស់អគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាក្រសួងមហាផ្ទៃ ដើម្បីធានាបាន នូវសន្តិសុខ និងយុត្តិធម៌សង្គមផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន (រិទ្ធ)