ជងរងគ្រោះចំនួន ២នាក់ ត្រូវបានក្រុមជួយសង្គ្រោះអ្នកឧកញ៉ា ទៀ វិចិត្រ ដឹកបញ្ជួនតាមអូប័រ ល្បឿនលឿនទាំងយប់ពីក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុដើម្បីជួយសង្រ្គោះ

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាយប់ទាបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦  បន្ទាប់ពីទទួលបានព័ត៏មានថា មានជនរងគ្រោះចំនួន០២នាក់ ដោយម្នាក់គ្រោះថ្នាក់ ចរាចរណ៏និងម្នាក់ជាស្ត្រី មានផ្ទៃពោះធ្លាក់ឈាម ធ្ងន់ធ្ងរ ត្រូវការដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យ ។ ភ្លាមៗអ្នក ឧកញ៉ា ក៏បាន បញ្ជូនអូប័រល្បឿន លឿនរបស់ក្រុមហ៊ុន GTVC របស់អ្នកឧកញ្ញា ទៅទទួល យកជន រងគ្រោះទាំង០២នាក់នោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែក ខេត្ត ព្រះសីហនុ ដើម្បីជួយសង្រ្គោះ។

ជនរងគ្រោះទាំង២ ខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែ ទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ