ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ជាកូនបានរងរបួសស្រាល និងស្ត្រីជាម្តាយបានដួលសន្លប់ដោយការភ័យរន្ធត់ បន្ទាប់ពីគ្រោះអគ្គិភ័យមួយ បានកើតឡើង ក្រោយពីធុងបញ្ចូលហ្គាសមួយបានផ្ទុះឡើង នាម៉ោងប្រមាណជិត ៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវបេតុង១ខ្សែ ជិតមន្ទីរពេទ្យភូមិភាគ (ពេទ្យ២១) ស្ថិតក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សេវក្តីរាយការណ៍បានឲ្យដឹងថា ខណៈគ្រោះអគ្គិភ័យកំពុងកើតឡើង គេឃើញរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ចុះជួយដឹកអ្នករងរបួសក្នុងហេតុការណ៍នោះ បានទាន់ពេលវេលាផងដែរ។
ទោះយ៉ាងណាគេក៏នៅមិនទាន់ដឹងអំពីមូលហេតុ ដែលផ្តើមឲ្យមានការឆាបឆេះផ្ទះនោះ ចំនួនមនុស្សរងរបួស និងការខូចខាត បាត់បង់ទ្រព្យសម្បត្តិ ពីការកើតឡើងនៃគ្រោះអគ្គិភ័យនោះនៅឡើយទេ ព្រោះមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ ឬ សមត្ថកិច្ចជំនាញនៅឡើយ។ សូមជម្រាបថា នៅក្នុងហេតុការណ៍នោះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ក៏បានចុះដោយផ្ទាល់ ដើម្បីដឹកនាំកម្លាំងនគរបាលខេត្ត អាវុធហត្ថខេត្ត អាជ្ញាធរក្រុង បញ្ជាអន្តរាគមន៍ពន្លត់ភ្លើងនោះ រហូតរលតទាំងស្រុង៕





































