កំពង់ធំ÷ អភិបាលស្រុកស្ទោងអំពាវនាវព្រះសង្ឃគ្រប់អង្គ ពុទ្ធបរិស័ទត្រូវមានស្វាមីភ័ក្តិ ជឿជាក់ខ្ពស់លើប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង បាននិមន្តនិងអញ្ជើញចូលរួមប្រគេនបណ្ណសរសើរ
ដល់សមណសិស្ស នៅសាលាពុទ្ធិកបឋមសិក្សាវត្តត្រែង និងប្រគល់ម៉ូតូថ្មី១គ្រឿងជូនវីរៈកងទ័ព កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
ជាមួយគ្នានេះលោកបានប្រគេន និងជម្រាបអំពីបច្ចុប្បន្នភាពនៃសង្គ្រាមឈ្លានពានរបស់ថៃដែលបានឈ្លានពានព្រះរាជាណាចក្រកម្ពុជាយើង និងការខិតខំ ប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងបន្ត ប្រើប្រាស់គ្រប់មធ្យោបាយ ជាពិសេសផ្លូវច្បាប់ ការទូត ដើម្បីធានានូវស្រុកសន្តិភាព និងបូរណភាពទឹកដីសុវណ្ណភូមិនៃយើងឱ្យខានតែបាន។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បាន កើតសរសើរខ្ពស់ដល់ព្រះអង្គសមណៈសិស្សគ្រប់អង្គ ដែលបានខិតខំសិក្សាស្វាធ្យាយារៀនសូត្រពុទ្ធសាសនារហូត ទទួលបានលទ្ធផលល្អប្រសើរនឹងទទួលបាននូវប័ណ្ណសរសើរ ពី សាលារៀន និងសាលាអនុគណស្រុកស្ទោងដូចមានប័ណ្ណសរសើរ និងរង្វាន់បច្ច័យលើកទឹកចិត្តដូចនៅក្នុងឱកាសនេះ។
លើសពីនេះ លោកអភិបាលស្រុកស្ទោង បានសម្ដែងការដឹងគុណជាអនេកដល់វីរៈកងទ័ពជួរមុខដែលបានពលីសព្វបែបយ៉ាងដើម្បីសុខសន្តិភាព សុវត្ថិភាព និងការពារបូរណភាពទឹកដីដ៏ស្រស់បំពងនេះយើងពីការឈ្លានពានរបស់ចោរសៀម ហើយក្នុងនាមសមរភូមិក្រោយ និងព្រះសង្ឃគ្រប់អង្គព្រមទាំងប្រជាពុទ្ធបរិស័ទនិងពលរដ្ឋក្នុងស្រុកស្ទោងទាំងមូលពិតជាមិន ទុក្ខវីរៈកងទ័ពយើងឱ្យឯកាហើយខិតខំប្រកៀកស្មាប្រយុទ្ធតតាំង មួយសត្រូវដែលយារយីរឈ្លានពានហើយលើកទឹកចិត្តវីរៈកងទ័ពយើងគ្រប់ដង្ហើមចេញចូល។
ទន្ទឹមនឹងនេះលោកសាយ គឹមឡម បានគោរពថ្លែងអំណរព្រះគុណ និងដឹងគុណជាអនេកដល់ព្រះអង្គគ្រូចៅអធិការវត្តត្រែង ដែលបានដឹកនាំអំពាវនាវកៀរគរមូលនិធិបច្ច័យ ដើម្បីទិញបានម៉ូតូថ្មី១គ្រឿងជូននិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែងជំនួសម៉ូតូចាស់ដែលបានខូចខាតក្នុងអំឡុងពេលសង្គ្រាមឃ្លានពានរបស់ប្រទេសថៃ។
ជាចុងបញ្ចប់វីរកងទ័ព ព្រិន្ទបាលឯក សាយ យុទ្ធ នៅទិសឧត្តរមានជ័យបានគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃ ជាពិសេសព្រះអង្គគ្រូចៅអធិការវត្តត្រែង ដែលបាន កៀរគរមូលនិធិ ទិញម៉ូតូជាច្រើនគ្រឿងកន្លងមកក៏ដូចជារួមរស់ជាមួយវីរៈកងទ័ពក្នុងនាមសមរភូមិក្រោយគ្រប់ពេលវេលាក៏ដូចជាការទិញម៉ូតូថ្មីជូនគាត់នៅក្នុងឱកាសនេះ ផងដែរ៕






































