អាជ្ញាធរ ខេត្តសៀមរាប បន្តដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិពីរ ស្រុកក្នុង ថ្ងៃតែមួយ គឺភូមិសាស្ត្រស្រុកបន្ទាយស្រីនិងស្រុកវ៉ារិន

0

ដោយអ៊ុក ផ្លុង

សៀមរាប÷ លោក អុឹង គីមលាង អភិបាលរងខេត្តសៀមរាប តំណាងឱ្យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃ ពុធ ទី០៤ ខែ ឆ្នាំ ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះ ត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ស្រុកវ៉ារិន ដោយមាន ការអញ្ចើញចូលរួមពី លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញា រងតំណាងអយ្យការ លោក សួង សុភា មេធាវី សាលាខេត្ត មន្ទីរជំនាញដែលពាក់ពន្ធ័ និង កម្លាំងមូលដ្ឋាន ស្រុក ដែលមាន អ្នកចូលរួមសរុបចំនួន ៤៤នាក់ បានចុះ ត្រួតពិនិត្យ រោងសិប្បកម្ម ផលអនុផលព្រៃឈើ ចំនួន ០៧ទីតាំង និងឡធ្យូង ចំនួន ១ទីតាំង
ក្រោយ កិច្ចប្រជុំ និងចុះ ត្រួតពិនិត្យ ទីតាំងជាក់ស្តែងរួចកម្លាំងចម្រុះដឹកនាំដោយឯឧត្តមភិបាលរងខេត្តចំណាត់ការដូច ខាងក្រោម :
១.ដកហូត ម៉ាសុីនតាបចំនួន ០៤គ្រឿង ម៉ាសុីនវាលចំនួន០៣គ្រឿង ម៉ាសុីនភ្លើង ចំនួន០៤គ្រឿង ម៉ាសុីនច្រៀក០៤ គ្រឿង ម៉ាសុីនខ្យល់ ១ ម៉ាសុីនកាត់ ឈើតូច ១ អាណាងោង ១ បង្គុំក្រឡឹង ១ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងបញ្ឈប់អាជីវកម្មសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ។
២.ដកហូតឈើប្រណិត និងលេខ១ ចំនួន ០២ទីតាំង (ឈើកំណាត់ដុតធ្វើធ្យូង) និងដកហូតសរសរឈើ ម្ចាស់រត់គេចខ្លួន (អញ្ញាតជន)។
៣.ជំនាញធ្វើការប្រជុំការផ្សព្វផ្សាយ ធ្វើកិច្ចសន្យាឱ្យម្ចាស់អាជីវកម្មឡធ្យូង ក្នុងដែនអភិរក្ស ស្ថិតនៅ ភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី
៤. ស្នើអោយបង្កើតសហគមន៍ ឡធ្យូង ដោយប្រើប្រាស់ ប្រភេទ ដើមឈើ ក្នុងស្រុក មានដូចជា ដើមស្វាយចន្ទី ឬស្សី ត្រឡោកដូង..ល ស្ថិតនៅ ភូមិកំព្រហ្ម ឃុំ ឃុនរាម ស្រុកបន្ទាយស្រី ទុកជា ភូមិគំរូ។
៥.ក្រោយចុះអនុវត្តនាថ្ងៃនេះគ្រប់ អាជីវកម្មផលអនុផលព្រៃឈើ និងឡធ្យូង ទាំងអស់ នៅតែ បន្តសកម្មភាព ទៀតនិងប្រឈមមុខ ចាត់វិធានការទៅតាមនីតិវិធី ច្បាប់។ ដោយសារការ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ យ៉ាងសកម្មរបស់អាជ្ញាធរ ខេត្តសៀមរាបរយៈពេល បីថ្ងៃ ដែលអនុវត្ត បានចំនួន០៤ ស្រុក គឺ÷ ស្រុកជីក្រែង,ស្រុកស្វាយលើ,ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន។ សកម្មភាពនេះប្រជាពលរដ្ឋមានការអបអរសាទរយ៉ាងខ្លាំងចំពោះចំណាត់ការដ៏មុតមាំរបស់អាជ្ញាធរខេត្ត ដែលបានបំផ្លិចបំផ្លាញ និងដកហូត ឧបករណ៍ដែលធ្វើឱ្យធនធានធម្មជាតិព្រៃឈើហិនហោច។ ប៉ុន្តែ ពួកគាត់មានការ ទោមនស្ស និងអស់ទំនុកចិត្តលើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ទាំង០៤ ស្រុកដែលបណ្ដែតបណ្ដោយឲ្យបទល្មើសព្រៃឈើធ្វើសកម្មភាព កាប់បំផ្លាញ់ឈើចម្រុះ យ៉ាងអនាធិបតេយ្យ អស់រាប់លានដើម ពី១ ឆ្នាំ ទៅមួយឆ្នាំ ជាពិសេស ឡ ដុតធ្យូង ដែលបំផ្លាញ់ ឈើគ្រប់ប្រភេទ សូម្បីតែ ឈើប្រណិត ប្រភេទដូចជា<< ផ្ចិត,សុក្រំ , កកោះ, ជាពិសេស ប្រភេទឈើ បេង និងធ្នង់ >>ក៏ គេកាប់យកមកដុតធ្វើ ជាធ្យូងដែរ។ ដូចដែលមានក្នុងរូបភាព ជាក់ស្តែង។ ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់ អាជ្ញាធរខេត្តមេត្តាបន្តអនុវត្តការ ត្រួតពិនិត្យ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិបន្ត សូមកុំធ្វើតែបង្គ្រប់កិច្ច ក្នុងគោលបំណងការពារ លំនឹងអេកូឡូស៊ីជីវចម្រុះ រក្សាព្រៃឈើដែលសេសសល់ជាជម្រកសត្វព្រៃ ព្រោះពួកគាត់ អស់ទំនុកចិត្តលើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ទាំង០៤ ស្រុកនេះហើយ៕