សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយ ធុងទឹកជ័រ ចំណុះ ២០០០លីត្រ ចំនួន ២០ធុង និង ទឹកបរិសុទ្ធ ចំនួន ៤០០យួរ ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ប្រចាំទិសប្រាសាទតាមន្ត ស្រុកបន្ទាយអំពឹល ខេត្ត
ឧត្តរមានជ័យ ដោយវត្តមាននិមន្តចូលរួមរបស់ព្រះអង្គខ្មៅ នៅសាលាខេត្តសៀមរាប ។
មានប្រសាសន៍នោះឯកឧត្តម អ៊ុច បុររិទ្ធ បានបញ្ជាក់ថា ដោយមើលឃើញភាពត្រូវការចាំបាច់ និង ការលំបាក របស់បងប្អូនវីរៈកងទ័ពនៅជួរមុខ ជួបនូវបញ្ហាការផ្គត់ផ្គង់ទឹក ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។ ម៉្យាងទៀតក៏ដើមី្បធានានូវ សុវត្ថិភាពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូន តាមរយៈបងប្អូនសប្បុរសជន ខុទ្ទកាល័យនៃព្រឹទ្ធសភា បាននាំយកនូវ សម្ភារៈសម្រាប់ផ្ទុកទឹកប្រើប្រាស់ ប្រកបដោយសុវត្ថិភាព ។ ក្នុងនោះដែរឯកឧត្តមក៏បានជូនពរដល់បងប្អូនវរៈកងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី កុំឲ្យសត្រូវឈ្លាន សូមឲ្យមានសុខភាពល្អមាំមួនគ្រប់វិនាទី ក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានទឹកដីកម្ពុជា និង ទទួលបានជ័យជម្នះគ្រប់សមរភូមិ ។
តាមសង្ឃដិការបស់ព្រះគ្រូ ព្រះអង្គខ្មៅ ដែលព្រះអង្គរួមសុខរួមទុក្ខជាមួយវីរៈកងទ័ពជួរមុខ បានឲ្យដឹងថា សម្ភារៈធុងទឹកដែលទទួលបានពេលនេះ ជាការជួយសម្រួលដល់កម្លាំងវីរៈកងទ័ពយើង ក្នុងការផ្ទុកទឹកប្រើប្រាស់ ប្រកបដោយសុវវត្ថិភាព មិនភ័យខ្លាចខ្វះខាតទឹកដូចពេលមុនៗនោះឡើយ ៕





































