មន្ត្រីជាន់ខ្ពស់ ដឹកនាំកម្លាំងជំនាញចម្រុះចុះសង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងលែងកូនត្រីចម្រុះចូលទន្លេវិញ

0

(កំពង់ធំ)÷ឯកឧត្តម ប៉ែន ផល្លី​កា​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ ជិន ​ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំមន្ត្រីខណ្ឌ មន្រ្តីផ្នែក មន្រ្តីសង្កាត់​ ចុះដឹកនាំក្រុមការងារចំរុះទ្រង់ទ្រាយធំ​ ដោយមានការចូលរួមពីឧម្តមសេនីយ៍ត្រិ វ៉ាចាន់​ កុសល​ មេបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ​ លោក​ បុី​ វិចិត្រ​ នាយរងអធិការរដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះបង្រ្កាបបទល្មើសនេសាទ​ នៅចំណុច មុខបាទាល់(លំហទន្លេសាប)​ ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ព្រំប្រទល់ខេត្តកំពង់ធំ​ និងខេត្តពោធិសាត់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។

នៅថ្ងៃដដែលលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា បានចូលរួមជាមួយលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ( យោធភូមិភាគទី ៤ ) និងកម្លាំងទីបញ្ជាការស្រាល ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រ្កាបបទល្មើសនេសាទ នៅចំណុច ទឹកថ្លា ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះផងដែរ កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុងនៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៩របាំង ប្រវែង២.៧០០ម៉ែត្រ ឡុកស្បៃមុងចំនួន២៦គ្រឿង លូ ឬលប ស្បៃមុងចំនួន៣៦មាត់ បង្គោលចំនួន១.៣៧០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន៣០គីឡូក្រាមចូលទន្លេវិញ។