វិទ្យាស្ថានជាតិស្ថិតិជំរុញឱ្យសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត

0

កំពង់ធំ÷ ឯកឧត្តម ទ្រី ឬទ្ធា ប្រធាននាយកដ្ឋានជាតិស្ថិតិ នៃក្រសួងផែនការបានជំរុញឲ្យលោកលោកស្រីជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។

ឯកឧត្តមលើកឡើងដូចនេះក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី មូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ ថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅនៅមន្ទីរផែនការនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមមានប្រសាសន៍ថា ការងារស្ថិតិជាកិច្ចការដែលមានសារៈសំខាន់បំផុត និងស្មុគស្មាញព្រោះវាជាវិទ្យាសាស្ត្រពិត ដែលតម្រូវឱ្យតំណាងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវតែមានវត្តមានជាចាំបាច់។

ស្ថិតិមិនមែនទើបតែចាប់ផ្តើមមានក្នុងបច្ចុប្បន្ននេះទេ បានចាប់កំណើតដំបូង នៅសម័យក្រិចបុរាណតាំងពី៣០០០ ឆ្នាំមុនដែលសម័យនោះគេទាមទារការកែនកំលាំង និងការប្រមូលពន្ធ ហើយបន្តមកគឺប្រទេសចិនក្នុងរាជវង្សហាន ដែលបានអនុវត្តន៍ការងារស្ថិតិនេះ នឹងបានបន្តរហូតមកដល់សម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ។

ឯកឧត្តមបន្តទៀតថាដោយសារយុគសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាមទានូវចំណេះដឹង វិទ្យាសាស្ត្រស្ថិតិច្បាស់លាស់ក្នុងការវាយតម្លៃ ការព្យាករណ៍ ការធ្វើសុចនាគដែលជាការងារស្នូលសម្រាប់មន្ទីរជំនាញពាក់ព័ន្ធត្រូវតែយល់ដឹង។ កន្លងមករាល់ទិន្នន័យទាំងអស់ ទាំងទិន្នន័យថ្នាក់ជាតិ ទិន្នន័យថ្នាក់ខេត្ត គឺក្រសួងជាអ្នករៀបចំ តែងឥឡូវមន្រ្តីអង្គភាពជំនាញត្រូវតែមានទិន្នន័យនេះសំរាប់តាមដាន ក្នុងមន្ទីរសាម៉ី ដែលកន្លងមកដៃគូពាក់ព័ន្ធ ក្រុមហ៊ុនវិនិយោគទុនផ្សេងៗ គេត្រូវការទិន្នន័យនេះជាចាំបាច់។

ឯកឧត្តម បានរំលេចនូវមូលដ្ឋានគ្រឹះនៃស្ថិតិអនុវត្តន៍មាន៥ចំុចសំខាន់ៗ ដែលសិក្ខាកាមទាំងអស់ត្រូវតែចេះ÷
១. ចំនេះដឹងទិន្នន័យ និងការប្រមូលទិន្នន័យ
២. ជំនាញស្ថិតិពិពណ៌នា
៣. ការយល់ដឹងពីប្រូបាបពីលីតេ និងការចែកចាយ
៤. ជំនាញស្ថិតិសន្និដ្ឋាន
៥. ជំនាញគិតបែបវិភាគនិងអនុវត្តន៍
ដែលចំនុចសំខាន់ទាំងនេះជាស្នូលសម្រាប់យើងទាំងអស់គ្នាក្នុងការវិភាគវាយតម្លៃ ការចងក្រង ការគណនាទិន្នន័យតួលេខ និងភាពត្រឹមត្រូវ។

ឯកឧត្តមបន្តទៀតថា កិច្ចការស្ថិតិបានផ្តល់អត្ថប្រយោជន៍ទូលំទូលាយដល់ការសិក្សា និងឱកាសវិភាគ ការត្រិះរិះពិចារណា ការរស់នៅជីវភាពប្រចាំថ្ងៃ និងការយល់ដឹងពីពិភពលោកទាំងមូល។ ហើយទិន្នន័យនេះនឹងបង្ហាញជូនទៅអង្គការសហប្រជាជាតិពីចំនួនប្រជាជន ចំណូលចំណាយ សេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួលនានា។
ដូច្នេះដើម្បីសម្រេចឲ្យបាននូវគោលដៅ ការប្រមូលទិន្នន័យជាក់លាក់ ត្រឹមត្រូវ ល្អិតល្អន់ ច្បាស់លាស់លាស់ ការងារស្ថិតិជាកិច្ចការដែលមិនអាចខ្វះបាន។

ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានពង្រឹងសមត្ថភាពដល់វិទ្យាស្ថានស្ថិតិ ដែលជាចលករយ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ ប្រមូល វិភាគ ចងក្រង និងបោះពុម្ពផ្សព្វផ្សាយ និងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានជួយគាំទ្រដល់វិទ្យាស្ថានស្ថិតិ ក្នុងការសម្របសម្រួល និងចែករំលែក ដល់មន្ត្រីថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញដើម្បីចងក្រងទិន្នន័យ ស្ថិតិប្រកបដោយសុក្រឹត្យភាព ហើយសង្ឃឹមថាវគ្គបណ្តុះបណ្តាលរយៈពេល៣ ថ្ងៃនេះនឹងទទួលបានផ្លែផ្កាជាវិជ្ជមានសម្រាប់អង្គភាពក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។អត្ថបទ សោម ពិសី-ពិនិត្យដោយអ៊ុមញឹប