សាខាកាកបាទក្រហម ចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ១៩៧ គ្រួសាររងគ្រោះខូចខាតផ្ទះសម្បែងដោយសារជម្លោះព្រំដែន

0

បន្ទាយមាជ័យ៖ គ្រួសាររងគ្រោះ ខូចខាតផ្ទះសម្បែងដោយសារជម្លោះព្រំដែន ដែលយោធាថៃបានបំផ្លិចបំផ្លាញ ដែលមានចំនួន ១៩៧ខ្នង ស្ថិតនៅក្នុងស្រុកថ្មពួកត្រូវបាន ទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុរាត្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
ឯកឧត្តមអ៊ុរាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមសោកស្ដាយ ក្នុងការបាត់បង់ផ្ទះសម្បែងរបស់បងប្អូន ដែលត្រូវរងការខូចខាត ដោយសារពួកចោរសៀមឈ្លានពានបូរណភាពទឹកដី ដោយមានការរាយបន្លាលួស ដាក់ទូកុងតឺន័រ ហ៊ុមព័ទ្ធយកដី របស់បងប្អូន ធ្វើឲ្យមានភាពលំបាក ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះការស្នាក់នៅបណ្តោះអាសន្ននៅក្នុងជំរុំសុវត្ថិភាព ថែមទាំងបានធ្វើការសាងសង់ផ្ទះជូនពួកគាត់បានស្នាក់នៅសមរម្យជាបណ្តើរៗ។ ឯកឧត្ដមបានបន្តថា កាកបាទក្រហមកម្ពុជាជាស្ថាប័នមនុស្សធម៌ធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ទីណាមានបងប្អូនជួបការលំបាកទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ឆ្លៀតក្នុងឱកាសនេះផងដែរក៏សូមថ្លែងអំណរគុណ សូមថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរៈកងទ័ព ដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ពីការរំលោភបំពានរបស់យោធាថៃ និងសូមគោរពអរគុណជាអនេកចំពោះវរៈកងទ័ពជួរមុខទាំងអស់ដែលបាននិងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំ និងសូមបួងសួងសុំឲ្យកងទ័ពទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ និងទទួលបានជ័យជម្នះ ឈ្នះអស់មារសត្រូវ ប្រការទាំងនេះបានបង្ហាញឲ្យយើងទាំងអស់គ្នាយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព គុណតម្លៃនៃកម្លាំងសាមគ្គីភាពជាធ្លុងមួយ ពួតដៃគ្នាយ៉ាងរឹងមាំដើម្បីជាតិមាតុភូមិ។ អំណោយដែលបានផ្តល់ជូន គ្រួសារទាំង ១៩៧ក្នុងឱកាសនេះ ក្នុង ១គ្រួសារទទួលបានអង្ករ ២៥ Kមីខ្លាឃ្មុំ២៥កញ្ចប់ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងថវិកាមួយចំនួន៕ដោយ៖ឃិន គន្ធា