លោកវរសេនីយ៍ត្រី សាប់ មិថុនា ដឹកនាំកម្លាំងផែនការងារសណ្តាប់ធ្នាប់សាធារណ:ចុះផ្សព្វផ្សាយអប់រំ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវដោយមិនមានការផាកពិន័យ​

0

ឧត្តរមានបន្ទាយ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ និង លោកឧត្ដមសេនីយ៍ត្រី ថោង​ សាមិ​ ស្នងការ​រង​ទទួលផែនការងារសណ្ដាប់ធ្នាប់ លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុកបន្ទាយអំពិល បានចាត់កម្លាំងផែនការងារសណ្តាប់ធ្នាប់សាធារណៈស្រុកចំនួន ០៨ នាក់ ដឹកនាំដោយ​ លោកវរសេនីយ៍ត្រី សាប់ មិថុនា អធិការរង បានចុះអនុវត្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាម អនុក្រឹ្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ដល់អ្នកបើកបរ​យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរលើដងផ្លូវ ឆ្លងកាត់ភូមិសាស្ត្រស្រុកបន្ទាយអំពិល ការធ្វើដំណើរលើដងផ្លូវតម្រូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,បើកបរនិយាយទូរស័ព្ឌ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និង បិទចំណាំងផ្លាតគោយន្តកន្រ្តៃ ចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួនដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕ដោយ៖ភ្នំដងរ៉ែក