ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី លោកវរសេនីយ៍ទោ ហ៊ួន ភារម្យ អធិការរង តំណាង​ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ។

ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំប្រាសាទតាមន្តធំ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់៖
• ឯកឧត្តម រស់ ភីរុន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
• ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ។
•ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

យោងតាមអនុក្រឹត្យលេខ ១២១ អនក្រ.តត ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន លោក រឿង រតនៈ ឱ្យបំពេញមុខងារជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ ជំនួស លោក រស់ ផល្លា ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍៕ដោយ៖ភ្នំដងរ៉ែក