រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យផ្អាកចាប់ផាកពិន័យលើការរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត !

0

រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចេញបទបញ្ជាឲ្យផ្អាកការចាប់ផាកពិន័យពីការរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត។

ការចេញបទបញ្ជាថ្មីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយឯកឧត្តមបានបញ្ជាក់ថា «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។

ទោះបីមានការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃក៏ដោយ តែនៅតាមគោល គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ បានថតបង្ហោះពីសកម្មភាពដែលក្រុមមន្ត្រីនគរបាលចរាចរណ៍ កំពុងបន្តសកម្មភាពចាប់ផាកពិន័យចរាចរណ៍ ដដែល។ តើនៅត្រង់ចំណុចនេះ មន្ត្រីនគរបាលចរាចរណ៍ បានទទួលការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែរឬទេ?៕