ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា និង លោកជំទាវ រួមគណៈប្រតិភូសំណេះសំណាល និង សួរសុខទុក្ខ ចែកអំណោយ រៀបចំអាហារ ជូនដល់សិស្សមានពិការភាព និង កុមារកំព្រា ខេត្តសៀមរាប

0

សៀមរាប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការងារពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង លោកជំទាវ ទាង អេង ទៀ សីហា អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញចុះសួរសុខទុក្ខ និង ធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារ វិទ្យាល័យអប់រំពិសេសខេត្ត និង កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាថ្ងៃខាងមុខ នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៦នេះ។
មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និង លោកជំទាវ ទាង អេង ទៀ សីហា ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែកពីកំណើត និង កុមារកំព្រាដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងបានធ្វើការផ្គត់ផ្គង់ជាប្រចាំខែដល់ក្មួយៗ សាលាកុមារគថ្លង់ និង ពិការភ្នែក និង បានធ្វើការរៀបចំជួបជុំលេងសប្បាយជាមួយក្មួយៗទៀតផង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានគូសបញ្ជាកថា ទោះបីលោកឪពុក អ្នកម្តាយទាំងពីរ បានទៅឆ្ងាយពីរកូនៗពិតមែន តែលោកទាំងពីរនៅតែផ្សាភ្ជាប់នូវក្តីស្រឡាញ់ ចំពោះកូនៗ និង ប្រជាពករដ្ឋខេត្តសៀមរាបមិនដែលសាបសូន្យម្តង់ណាឡើយ ។ ចំពោះស្នាមញញឹមនៃក្តីសង្ឃឹមនៅតែបន្ត បង្ហាញតាមរយៈកែវភ្នែករបស់កូនៗ និង កាយវិការមិនមានសម្លែង លោកឪពុកអ្នកម្តាយបានយល់ពីអត្ថន័យពីជម្រៅទឹកចិត្ត របស់កូនៗ ហើយកូនៗត្រូវចងចាំថា ទោះបីលោកឪពុកអ្នកម្តាយទាំងពីរទៅដល់ទីណា ក៏នៅតែនឹកគិតដល់កូនៗទាំងអស់ ទោះបីកាយសម្បទា និង ស្មារតីកូនមិនគ្រប់លក្ខណៈក៏ដោយ ។ ឯកឧត្តម និង លោកជំទាវក៏មានសង្ឃឹមជឿជាក់ថា ចង់ឃើញកូនៗធំឡើង ក្លាយជាយុវជនគំរូ ដែលចេះជួយខ្លួនឯង និងជាប្រយោជន៍ដល់សង្គមជាតិ ទៅថ្ងៃអនាគត ។ ម៉្យាងទៀត កូនៗចាំថា ព្រះអាទិត្យនៅតែរះ ក្តីសង្ឃឹមនៅតែមានសម្រាប់យើងទាំងអស់គ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់កូនៗទាំងអស់ រហូតបានរកនូវការ ងារ ជូនដល់សិស្សគថ្លង់ និង និង ពិការភ្នែកបានធ្វើ នៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។ កត្តាទាំងនេះក៏សបញ្ជាក់ផងដែរ ចំពោះបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើង ចំពោះជនពិការ មកពីកំណើត ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬ មិនពិការឡើយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកនូវដំបូន្មានល្អៗមួយចំនួន សម្រាប់កូនៗ កុមារគថ្លង់ និង ពិការភ្នែក និង កុមារកំព្រាទាំងអស់ ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរះមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។
យោងតាមរបាយការណ៍របស់លោកស្រី ហុង ធារី នាយិកា វិទ្យាល័យអប់រំពិសេសខេត្ត បានគូសបញ្ជាក់ ឲ្យដឹងថា សាលាមានអគារ ១២ខ្នង សម្រាប់រៀនសូត្រផង ស្នាក់នៅផងចំពោះសិស្សមកពីឆ្ងាយ និង មានបុគ្គលិក ៤៥នាក់ ស្រី២៦នាក់ ក្នុងបុគ្គលិកពិការភ្នែក៨នាក់ ។ សិស្សនៃសាលាកុមារគថ្លង់ និង ពិការភ្នែក មានចំនួនសរុប ១៩៦នាក់ ក្នុងនោះសិស្ស គថ្លង់ ១២១នាក់ ស្រី៦២នាក់ សិស្សពិការភ្នែក ៦៣នាក់ ស្រី ២៧នាក់ ហើយក៏មានសិស្សខ្សោយសតិបញ្ញា និង អូទីស្សីម ចំនួន ១២នាក់ ស្រី២នាក់ ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងសប្បុរសជន បានឧបត្ថម្ភគាំទ្រ ជាសម្ភារៈសិក្សា ស្បៀងអាហារប្រចាំខែ ដល់សាលាកុមារគថ្លង់ និង ពិការភ្នែក ដែលជាសកម្មភាពទាំងនេះ ជាការផ្តល់នូវភាពកក់ក្តៅ ចំពោះកុមារ និងជម្រុញឲ្យកុមារទាំងអស់មានការពុះពារតស៊ូទៀតផង ។
ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ បានផ្តល់អង្ករដល់វិទ្យាល័យអប់រំពិសេសខេត្ត នូវអង្ករ ៦តោន និងគ្រឿងឧបភោគបរិភោគ ភេជ្ជះ នំ និង ថវិកា ១២លានរៀល សម្រាប់ប្រាស់ក្នុងសាលា និង ឧត្តមត្ថម្ភដល់មណ្ឌលកុមារ កំព្រាខេត្តសៀមរាប នូវថវិកា២លានរៀល ព្រមទាំងចែកជូនសម្ភារៈសិក្សាដល់សិស្ស និង ថវិកាម្នាក់ៗ ២ម៉ឺនរៀលផងដែរ។
[3/30/2026 2:49 PM] ម៊ីសុខារិទ្ធ សាលាខេត្ត: ក្នុងឱកាសនោះក៏មានរៀបចំ ជួបជុំពិសារអាហារថ្ងៃត្រង់ជូនដល់ក្មួយៗពិការ កុមាកំព្រា ដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានធ្វើការឌួសអាហារ បញ្ចុកអាហារដល់ក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ក្នុងភាពទឹកចិត្ត ជាម្តាយឳពុករបស់ក្មួយៗ ប្រកបដោយភាពស្និតស្នាល ក្នុងការអាណិតអាសូរដល់ក្មួយៗកុមារពិការបំផុត៕