ខេត្តស្វាយរៀង៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨ និង ៣០ នាទីព្រឹកបានធ្វើការចេញល្បាត ចល័ត ហើយបានឃាត់ជនជាតិវៀតណាម មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុង
ស្វាយរៀងចំនួន ០២នាក់ ស្រី ០១នាក់បច្ចុប្បន្នកម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតសន្លឹកឆ្នោតវៀតណាមចំនួន ២៧២ សន្លឹក និងបានធ្វើកិច្ចសន្យាអប់រំណែនាំ អោយបញ្ឈប់មករកស៊ីលក់ឆ្នោតវៀតណាមនៅក្នុងក្រុងស្វាយរៀងបន្តទៀត សូមបញ្ជាក់ថាការឃាត់នេះក្រោយមានការរីះគន់ពីនាក់ផឹកកាហ្វេហ៊្វីនទិញឆ្នោតវៀតណាម នៅហាងកាហ្វេតាអេនកណ្ដាលក្រុងស្វាយរៀង។ ជនជាតិវៀតណាម ដើរលក់ដោយសេរី មិនបាច់ព្រួយរឿងច្បាប់ស្រុកខ្មែរ។ ហើយបានអោយវិលត្រឡប់ទៅប្រទេសដើមវិញ ៕






































