ពិធីប្រគល់-ទទួលអំណោយជានិមិត្តរូបនូវអគារសិក្សា ១ខ្នង ៦បន្ទប់ ព្រមទាំងសម្ភារសិក្សា ពីក្រុមហ៊ុន DANONE សម្រាប់សាលារៀនរងផលប៉ះពាល់ នៅខេត្តឧត្តរមានជ័យ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា

0

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយជានិមិត្តរូបនូវអគារសិក្សា ១ខ្នង ៦បន្ទប់
ព្រមទាំងសម្ភារសិក្សា ពីក្រុមហ៊ុន DANONE សម្រាប់សាលារៀនរងផលប៉ះពាល់ នៅខេត្តឧត្តរមានជ័យ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះដែរក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ លោកអភិបាលក្រុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនផងដែរ៕ដោយ៖ភ្នំដងរ៉ែក