ខេត្តកំពង់ធំ÷ អភិបាលស្រុកតាំងគោកលោក ហាក់ ម៉ុងហួត រួមនឹងសហការី បានចុះពិនិត្យមើលសង្វាក់ផលិតកម្មសត្វ ( ភ្ញាស់ពងទា) នៅឃុំទ្រៀល ដែលផលិត និងចែកចាយក្នុងមួយថ្ងៃៗប្រមាណពី ២៥០.០០០ (ម្ភៃប្រាំម៉ឺន)ទៅ ៣០០.០០០(សាមសិបម៉ឺន)គ្រាប់ ក្នុងនោះពងភ្ញាស់
រង្វង់៧០% និងពងសាប ៣០% នាំទៅកាន់ទីផ្សារក្នុងខេត្យ/ក្រុង រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។
តាមមន្ត្រីជំនាញបានឱ្យដឹងថា ក្នុងស្រុកតាំងគោកមានកន្លែងផលិតភ្ញាក់ពងទាជាង៣០កន្លែងក្នុងនោះឃុំទ្រៀលមានច្រើនជាងគេ ។
លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ និងសូមឱ្យមានបរិស្ថានអនាម័យត្រឹមត្រូវក្នុងមូលដ្ឋានផលិតកម្មកុំឱ្យមានក្លិន រួមទាំងខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។
លោកអភិបាលស្រុកតាំងគោក ក៏បានណែនាំដល់អាជ្ញាធរឃុំ បន្តយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងតាមដានការចិញ្ចឹមសត្វ របស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ហើយប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ៕






































