កម្លាំងចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង

0

(កំពង់ធំ)÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន  ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយដងស្ទឹងសែនចំណុចអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងចំណុចសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ  ខេត្តកពង់ធំ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបជលផលនៅចំណុច: ប្រឡាក់ទូក.ដំណេកសេក.ក្រចាប់ចុងសារាយ.ច្រាំងក្រហម.ឆ្កែរលាប់ និងនាលស្ថិតនៅក្នុងភូមិសាស្រ្ត.ឃុំស្រឡៅ និងឃុំទ្រៀល ស្រុកតាំងគោក  ខេត្តកំពង់ធំ។ លោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការជាមួយទីបញ្ជាការស្រាល ផ្នែកសឹករងក្រុង និងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចុះបង្ក្រាបបទល្មើសជលផល នៅចំណុច:គោកព្រះ ក្នុងភូមិសាស្ត្រ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរ កម្លាំងចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៨៦របាំង ប្រវែង៤.២៥១ម៉ែត្រ លបប្រើស១០០០ចំនួន៧ខ្សែ ស្មើនឹង៧៧ម៉ែត្រលប២១០មាត់ ឡុកចំនួន៥៧គ្រឿង លូ/លបចំនួន១២២មាត់ បង្គោលចំនួន៣.២៥១ដើម ចាក់លែងត្រីទំងន់ប្រហែល២១៣គីឡូក្រាមចូលទន្លេវិញ។ ចំពោះមមធ្យោបាយធ្វើដំណើរកាណូត៣គឿង ប្រេងសាំង ១២០លីត្រ កម្លាំងសរុប៩នាក់ផងដែរ។