រដ្ឋបាលស្រុកមង្គលបុរីចុះពិនិត្យស្ថានភាពទឹកជំនន់ និងណែនាំដល់បងប្អូនដែលមកកម្សាន្ត នៅចំណុចភូមិកោះកែវ ឃុំឬស្សីក្រោក

0

បន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពស្រុកមង្គលបូរី ដឹកនាំដោយលោក រ័ត្ន ដាសុីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី លោកវរសេនីយ៍ត្រី អុន គឹមហួង មេបញ្ជាការផ្នែកសឹងរងមង្គលបូរី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងណែនាំដល់បងប្អូនដែលមកកម្សាន្ត នៅចំណុចភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី កាលពីនាល្ងាចថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថា៖ ក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរមូលដ្ឋាន (ចរាចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក)។

ក្នុងឱកាសចុះពិនិត្យនោះលោក រ័ត្ន ដាសុីណង់ បានបញ្ជាក់ថា៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់ក្រុង ស្រុក សង្កាត់នីមួយៗក្នុងខេត្តបន្ទាយមានជ័យ ត្រូវចុះពិនិត្យតាមដាន ឲ្យបានជាប្រចាំអំពីស្ថានភាពទឹក ជាពិសេសតាមបណ្ដាកន្លែងកំសាន្តដែលមានបងប្អូនប្រជាពលរដ្ឋយើងទៅលេងទឹក។ដូចឆ្នេះហើយក្នុងនាមជាអភិបាលស្រុកមង្គលបូរី រួមជាក្រុមប្រឹក្សាស្រុក អភិបាលរង ស្រុក លោកមេបញ្ជាការ មេបញ្ជាការរង សឹងរងស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឫស្សីក្រោក បានចុះបានប្រាប់ដល់បងប្អូន កូនក្មួយ ក្នុងន័យដើម្បីអប់រំផ្សព្វផ្សាយ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅប្រុសស្រី ក្នុងតំណាក់កាលទឹកកំពុងមានការស្រុងពីបែកខាងលើនៃស្ទឹងមង្គលបូរី។

លោក ក៏ផ្តាំផ្ញេីឱ្យបងប្អូនប្រជាពលរដ្ឋ សូមជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងនាំយកការអភិវឌ្ឍន៍ជូនខេត្តបន្ទាយមានជ័យ និងប្រទេសជាតិទាំងមូល។ ម្យ៉ាងវិញទៀត ក្នុងនាមជាកងទ័ពសមរភូមិក្រោយសូមអរគុណ និងដឹងគុណជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពជួរមុខទាំងអស់គ្នា ហេីយអ្នកនៅសមរភូមិក្រោយគឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពារខឿនសន្តិសុខជាតិ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងគ្រប់ពេលវេលាដល់វីរកងទ័ពជួរមុខ ដេីម្បីរួមគ្នា ការអធិបតេយ្យភាព ជាតិ និងបូរភាពទឹកដីព្រះរាជាណាចក្រកម្ពុជាយេីងឱ្យខានតែបាន។ ដូច្នេះហើយយើងត្រូវសប្បាយមានដែនកំណត់ ស្របពេលដែរនៅតាមតំបន់ព្រំដែនយើងកំពុងតែចោរសៀមឈ្លានពានយកទឹកដី៕ដោយ៖ឃិន គន្ធា