កាស៊ីណូ៦៧បើកឲ្យប្រជាពលរដ្ឋខ្មែរវៀតណាមលេងល្បែងជល់មាន់គគ្រឹកគគ្រេងនៅស្រុកចន្ទា

0

ខេត្តស្វាយរៀង៖ មហាជនបានរឹះគន្ធថា កាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងជល់មាន់ដោយសេរី ផ្គើនគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចុះបង្ក្រាបបិទល្បែងស៊ីសងគ្រប់ប្រភេទដើម្បីសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ មហាជនលើកឡើងនេះកើតឡើងនៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៧វិច្ឆិកា២០២៥ នៅភូមិស្រម៉ឃុំសំរោងស្រុកចន្ទ្រា។
ប្រជាពលរដ្ឋស្រុកចន្ទ្រាបានលើកឡើងថា ពួកគាត់មានការណ៍ព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខគ្រួសារដោយប្តីនិងកូនចៅពួកគាត់បាននាំគ្នាទៅផ្សងសំណាងលេងល្បែងជល់មាន់នៅក្នុងកាស៊ីណូ៦៧ គេបើកបញ្ជល់មាន់ ហើយឲ្យខ្មែរចូលលេងដោយសេរី
ព្រួយបារម្ភៈពេលប្តីនិងកូនៗពួកគាត់ចាញ់ល្បែង ត្រឡប់មកវិញបង្កអំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់ជីវភាពគ្រួសារ អសន្តិសុខ មានចោរលួចចោរប្លន់ ។បើតាមសមត្ថកិច្ចនគបាលស្រុកចន្ទ្រា បានប្រាប់អ្នកសារព័ត៌មានយើងថា ការស៊ីណូ៦៧ មានទីតាំងនៅច្រកទ្វាតំបន់ព្រំដែនសំរោងស្ថិតនៅភូមិស្រម៉ ឃុំសំរោង ស្រុកចន្រ្ទា ត្រូវបានសមត្ថកិច្ចថ្នាក់ជាតិបានចុះទៅបិទម្តងរួចហើយដោយអនុវត្តតាមបទបញ្ជាពីរាជរដ្ឋភិបាល បីទបាន១រយៈ ហើយលោកទើបតែបានទទួលព័ត៌មានពីអាជ្ញាធរ រាយការណ៍ថា កាស៊ីណូ៦៧ ស្រម៉ បើកដំណើរការល្បែងបញ្ជល់មាន់ វិញនៅថ្ងៃទី២៧វិច្ឆិកា២០២៥នេះ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលចាក់ភ្នាល់ល្បែងជល់មាន់ដោយសេរី ។លោកបានបញ្ជាក់ថា តាមអាជ្ញាធររាយការណ៍ ទីតាំងកាស៊ីណូ៦៧ នេះ គឺម្ចាស់មានងារជាឧកញ៉ា មិនដឹងថា គេមានច្បាប់ឬអត់ច្បាប់ទេ ដោយកាស៊ីណូ សមត្ថកិច្ចមូលដ្ឋានមិនហ៊ានចូលទេ ហើយការបើកឲ្យខ្មែរចូលលេងល្បែងកាស៊ីណូនេះ លោកបានត្រឹមតែរាយការណ៍ជូនថ្នាក់លើបន្តប៉ុណ្ណោះ។ទាក់ទិនករណីកាស៊ីណូ៦៧បើកល្បែងបញ្ជល់មាន់ហើយបើកឲ្យខ្មែរចូលចាក់ភ្នាល់មាន់ជល់នេះដែរ លោកម៉ែនអេង អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍តាមឆាតតេឡេក្រាមថា លោកនិងពិនិត្យមើលព័ត៌មាននេះ។ ចំណែកសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា ម្ចាស់កាស៊ីណូ ប្រាប់លោកថា គេមានច្បាប់បើកឲ្យខ្មែរចូលលេង ដោយគេប្រមូលក្រុមញៀនល្បែងតាមបណ្តាខេត្តនានាមកលេងនៅកាស៊ូ៦៧ស្រម៉នេះ។ទាក់ករណីនេះដែរមិនអាចរកការសុំបភ្លឺពីលោកឧកញ៉ា លី យូគាត ថៃកែកាស៊ីណូ៦៧ស្រម៉បានទេ ដោយសន្តិសុខកាស៊ីណូមិនអុញ្ញាតិឲ្យចូលជួបសម្ភាស៍បានទេ៕គ្រូឡាញ់