ពលរដ្ឋក្នុងស្រុកកងមាស បានស្នើសុំបំពេញបន្ថែមប្លង់ដី រួមនឹងបញ្ហាផ្សេងៗ ចំនួន១១ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

0

កំពង់ចាម: ប្រជាពលរដ្ឋក្នុងស្រុកកងមាស បានស្នើសុំវាស់វែងបំពេញបន្ថែមប្លង់ដី សុំផ្លូវថ្នល់ធ្វើ ដំណើរ រួមនឹងបញ្ហាផ្សេងៗ ចំនួន ១១ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សា ខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅវត្ត ព្រែកក្របៅ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកលី សារ៉ារិទ្ធ អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបភ្លាមៗ នូវសំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូន ប្រជាពលរដ្ឋលើកឡើងរួមមានការស្នើសុំវាស់វែងបំពេញបន្ថែមធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី សុំឡដុត សំរាម សុំស្ថាបនាផ្លូវធ្វើដំណើរ សុំជួសជុលផ្លូវដី សុំផ្លូវបេតុង សុំធ្វើប័ណ្ណ ប ស ស និងសុំដោះស្រាយ បញ្ហាតម្លៃស្រូវ ។ល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទុំ លឹមយុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុង វេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយ អ្នក ចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិ ចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យ កាន់តែល្អ ប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោល ការណ៍ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕