លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២,១៩៧ គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលរងគ្រោះដោយខ្យល់កន្រ្តាក់

0

ខេត្តព្រះសីហនុ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ ខ្ពស់ថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាក្នុងឱកាសអញ្ជើញ ជួប សំណេះ សំណាល សួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋរង គ្រោះ ចំនួន២,១៩៧ គ្រួសារ និងចែកអំណោយ មនុស្ស ធម៌ របស់ កាកបាទក្រហមខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥បានមានប្រសាសន៏ថាសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា តែងតែស្ថិតនៅក្បែរបងប្អូនប្រជាពល រដ្ឋរង គ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះជានិច្ច។ នេះបង្ហាញពីស្មារតី “ខ្មែរជួយខ្មែរ” ដែលមានតម្លៃមហិមាតិ យកចិត្តទុកដាក់ជួយដល់ជនរងគ្រោះ ដោយឡែកសម្រាប់ជនភៀសសឹក និងវិរ:កងទ័ពនៅមុខសមភូមិ ក៏ជាមោទនភាពក្នុងសណ្ឋានចិត្តជាតិផងដែរ។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានថ្លែងកោតសរសើរដល់គណៈបញ្ជាការឯក ភាពរាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ក្រុង ស្រុក និងក្រុមការងារស្ម័គ្រចិត្ត ដែលបានចូលរួមអន្តរាគមន៍ជាល្បឿនលឿន ដើម្បី ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា។ ព្រមទាំងស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តមានជំនឿទុកចិត្តលើសម្តេច តេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ព្រោះសន្តិភាពគឺជាគ្រឿងផ្សំសំខាន់សម្រាប់ជីវភាពប្រជាពលរដ្ឋ។ក្នុងនោះ លោកជំទាវបណ្ឌិតក៏ បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យទទួលទានអាហារមានអនាម័យ ផឹកទឹកស្អាត កាត់បន្ថយអាហារប៉ះពាល់សុខភាព និងឱ្យ ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពទៀងទាត់។ យ៉ាងហោចណាស់ អាជ្ញាធរត្រូវចូលរួមបង្ការ និងលុប បំបាត់ គ្រឿងញៀន ស្រា ក្មេងទំនើង និងអនុវត្តយុទ្ធសាស្ត្រ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។ លោកជំទាវ ក៏បានណែនាំឱ្យបន្តផ្សព្វផ្សាយការពារជំងឺអេដស៍ ដែលកំពុងមានទំនោរកើនឡើងផងដែរ។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានរាយការណ៍ថា ខេត្ត ព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រដែលងាយរងឥទ្ធិពលព្យុះ និងបាតុភូតធម្មជាតិ ដោយសារកត្តាបម្រែប ម្រួលអាកាសធាតុ និងលក្ខណៈភូមិសាស្ត្រ។ ជាពិសេស តំបន់ជាប់ជើងភ្នំបូកគោ និងតាមបណ្តោយផ្លូវជាតិលេខ ៣ តែងតែរងគ្រោះខ្យល់កន្ត្រាក់ជារឿយៗ។ ចន្លោះថ្ងៃទី១៩ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្យល់កន្ត្រាក់បាន បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ២,១៩៧ ខ្នង ។ក្នុងនោះ ២៣ ភូមិ ក្នុង ៦ ឃុំ នៃស្រុកព្រៃនប់។ ក្នុងចំណោមនេះ រួមមាន៖ ឃុំទឹកថ្លា ៧៧៩ គ្រួសារ ឃុំទឹកល្អក់ ៦៩៧ គ្រួសារ ឃុំសាមគ្គី ៥២៥ គ្រួសារ ឃុំវាលរេញ ៦៧ គ្រួសារ ឃុំសំរ៉ុង ៣៩ គ្រួសារ និងឃុំជើងគោ ៧២ គ្រួសារ។រងការខូចខាត ដូចជា ផ្ទះ១ ខ្នងរលំទាំងស្រុង និងដំបូលផ្ទះ ២,១៩៦ ខ្នង របើករហែក ព្រមទាំងខូចខាតស័ង្កសីចំនួន ១៣,០២៨ សន្លឹក។សម្រាប់អំណោយ កាកបាទក្រហម បានចែកជូនគ្រួសាររងគ្រោះ ២,១៩៧ គ្រួសារ ក្នុងមួយគ្រួសាររួមមាន៖ អង្ករ ៣០គីឡូក្រា មី ១កេស ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ប៊ីចេង ១គីឡូ កន្ទេល ១ ឃីត ១កញ្ចប់(មុង១ ភួយ១ ក្រមា១ សារុង១) នំសណ្តែកដី ១កញ្ចប់ និងថវិកា ៥០,០០០រៀល(ក្នុងមួយគ្រូសារ)៕

នាគសមុទ្រ