ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងកាល:ទេសប្រទេសជាតិកំពុងមានសង្រ្គាម សង្រ្គាម ជាមួយនឹងចោសៀម ឈ្លានពានទឹកដី

0

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងកាល:ទេសប្រទេសជាតិកំពុងមានសង្រ្គាម ជាមួយនឹងចោសៀម ឈ្លានពានទឹកដីរបស់យើង។

លោកជំទាវថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនដល់គ្រួសារភៀសសឹក ចំនួន ១០២ គ្រួសារ ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងបរិវេនសាលាឃុំសាន់គ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពី លោកជំទាវ យស ថានារី សមាជិករដ្ឋសភា លោកជំទាវ លំ គន្ធារី អភិបាលរងខេតកំពង់ធំ លោកអភិបាលរងស្រុក ថ្នាក់ដឹកនាំក្នុងស្រុកកំពង់ស្វាយ និងប្រជាពលរដ្ឋដែលជាគ្រួសារភៀសសឹកជាច្រើនអ្នកផងដែរ។

នាឱកាសនោះលោកជំទាវ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទាំងទ្វេរតែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹងដែលមកស្នាក់នៅបណ្ដោះអាសន្នផងដែរ ព្រមទាំងជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រៀវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ និងធ្វើការចុះជួនសួរសុខទុក្ខនិងផ្តល់ភាពកក់ក្តៅក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

លោកជំទាវបន្តថា ក្នុងកាល:ទេសប្រទេសជាតិកំពុងមានសង្រ្គាម ជាមួយនឹងចោសៀមឈ្លានពានទឹកដីរបស់យើង គឺខ្មែរត្រូវតែស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រយុទ្ធគ្នា ដោយរៀបចំកន្លែងដែរមានសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ព្រមទាំងប្រាប់ឱ្យប្រជាជនភៀសសឹក យកចិត្តទុកដាក់គិតគូរពីសុខភាព ឱ្យបានល្អ កុំមានការភិតភ័យ និងបារម្ភ ពេលមកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ ដោយអាជ្ញាធរ បានយកចិត្តទុកដាក់ និងត្រៀមជួយជានិច្ច ។

លោកជំទាវ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងវីរកងទ័ពដ៏អង់អាចក្លហានរបស់យើងក្នុងការការពារបូរណភាពទឹកដី ហើយយើងត្រូវតែរួមកម្លាំង សាមគ្គីគ្នាឱ្យបានរឹងមាំ នោះជាតិយើងនឹងកាន់តែខ្លាំងក្លា និងឈ្នះអស់ពួកមារសត្រូវជាក់ជាមិនខាន។