(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំថ្លែងអំណរគុណដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិងសប្បុរសជនបានផ្ដល់ជាសម្ភារៈនិងថវិកាជូនដល់រដ្ឋបាលខេត្តកំពង់ធំក្នុងមូលនិធិជួយគាំទ្រដល់វីរៈកងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹកដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងខេត្តកំពង់ធំ។
ក្នុងនាមឯកឧត្ដមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ ” ឯកឧត្តមសូមថ្លែងអំណរគុណដល់សម្ដេច លោកជំទាវ ក្នុងជួររដ្ឋសភាដែលបានចូលរួមផ្តល់អំណោយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ តាមរយ:រដ្ឋបាលខេត្តកំពង់ធំ ដើម្បីយកទៅផ្តល់ជូនដល់ជនភៀសសឹក ដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនាជម្លៀសខ្លួន មកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ដែលរហូតមកដល់ពេលនេះ។
រដ្ឋបាលខេត្តកំពង់ធំសូមកោតសរសើរនិងសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវសូមប្រកបពុទ្ធពរ ៤ ប្រការគឺអាយុវណ្ណៈសុខៈពលៈដើម្បីឃ្លៀងឃ្លាតឡើយ។
គូបញ្ជាក់ថាសម្ភារៈនិងថវិកាដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ធំមានចំនួន ៩២០ គ្រួសារ ត្រូវបានបែងចែកជូនទៅស្រុកតាំងគោកចំនួន៦៤៨ គ្រួសារ ស្រុកកំពង់ស្វាយ ១០០ គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក ១០២ គ្រួសារ ស្រុកសន្ទុក ២០ គ្រួសារនិងស្រុកប្រាសាទសំបូរ៥០គ្រួសារ ។






































