លោក ហាក់ ម៉ុងហួត និងសហការី បានចូលរួមរំលែកទុក្ខគ្រួសារសពប្អូនប្រុស វីន លីដា និងប្អូនស្រី វីន នីតា ត្រូវជាកូន ដែលឪពុក ម្តាយ ប្អូនស្រីបានទទួលមរណភាពកាលពី០៧ ខែមករា ឆ្នាំ២០២៦ ដោយសារលិចទូកនៅស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក និងសហការី បានចូលរួមរំលែកទុក្ខគ្រួសារសពប្អូនប្រុស វីន លីដា និងប្អូនស្រី វីន នីតាត្រូវជាកូន ដែលឪពុកម្តាយ និងប្អូនស្រី បានទទួលមរណភាពកាលពី០៧ ខែមករា ឆ្នាំ២០២៦ ដោយសារលិចទូកបានទៅនេសាទត្រី នៅចំណុចតំបន់ទំនាបក្រោម ភូមិក្បាលក្រឡ ឃុំ ពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថាកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៨:៣០នាទី បានទទួលបានព័ត៌មាន ពីមេភូមិថ្នល់កែង លោកមេឃុំពង្រ ស្រុកតាំងគោក មានករណីប្រជាពលរដ្ឋបានស្លាប់មនុស្សសរុបចំនួន៣នាក់ស្រី២នាក់ ដែលមានឈ្មោះ÷ ១.ឈ្មោះ វិន ថា ភេទ ប្រុស អាយុ៤០ឆ្នាំ( ជាប្តី )។ ២.ឈ្មោះ ជិន ស្រីទី ភេទស្រី អាយុ៣៦ឆ្នាំ(ប្រពន្ធ)។ ៣.ឈ្មោះ វិន ចាន់ឌិន ភេទស្រី អាយុ៤ឆ្នាំ (កូន) បានទៅនេសាទត្រីនៅចំណុច តំបន់ទំនាបក្រោម ភូមិក្បាលក្រឡ ឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។ មូលហេតុស្លាប់បណ្តាលមកពី លិចទូក សពបានយកមកតម្កល់ធ្វើបុណ្យលំនៅភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក ។

សូមបញ្ជាក់ផងដែរថា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក បានប្រគល់ដល់គ្រួសារសពរួមមាន÷ អង្ករ៥គីឡូក្រាម ទឹកត្រី០២យួរ ទឹកស៉ីអ៉ីវ០២យួរ ទឹកវីតាល់ ០២កេស សៀង ២យួរ និងថវិកា៥០០.០០០រៀល។ អនុសាខានិងផ្តល់កង់ជូនប្អូស្រី វីន នីតា ដើម្បីជួយសម្រួលគាត់ក្នុងការសិក្សារៀនសូត្របន្តនាពេលខាងមុខ។ រដ្ឋបាលស្រុកតាំងគោករួមមាន÷អង្ករ១៥០គីឡូក្រាម ទឹកត្រី០៣យួរ ទឹកស៉ីអ៉ីវ០៣យួរ ទឹកសុទ្ធ១០០យួរ សៀង០៣យួរ ថវិកា ១.០០០.០០០រៀល។ យុវជនឃុំពង្ររួមមានថវិកា ១៥០.០០០រៀល។ រដ្ឋបាលឃុំពង្រថវិកា ១៥០.០០០រៀល ៕