ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅពិនិត្យស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនភៀសសឹកដើម្បីដឹងពីតម្រូវការខ្វះខាត

0

បន្ទាយមានជ័យ: ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ និង ជា អនុប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះ ជួយ មូលដ្ឋាន ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ តំណាង ឯកឧត្ដម ជា ឆេង ប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល បាន ដឹកនាំ ក្រុម ការងារ ចុះ ប្រចាំការ ជាប់ជាប្រចាំដើម្បីបានដឹងពីសុខ ទុក្ខ និងតម្រូវខ្វះខាតចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ភៀស សឹក មកពី ភូមិ ជោគជ័យ និង ភូមិ ព្រៃ ចាន់ មកស្នាក់នៅជាបណ្តោះអាសន្ននៅជំរុំទីតាំងសុវត្ថិភាពនៅ មណ្ឌល ភៀស សឹក ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនភៀសសឹក នៅថ្ងៃទី៧មករាឆ្នាំ២០២៦ ឯកឧត្តម តាន់ ផាន់ណារ៉ា បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលភៀសសឹកទាំងអស់កំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជំរុំសុវត្ថិភាពបរិវេណវត្តចាន់ស៉ី ត្រូវមានការអត់ធ្មត់ឲ្យបានខ្ពស់និងមានក្តីសង្ឃឹមជឿជាលើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ងាជាបន្តបន្ទាប់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកពីតំបន់មានការប្រឈមមិនទាន់បានវឹលត្រឡប់ចូលលំនៅដ្ឋានរបស់បងប្អូនវិញនោះអាចនិងវឹលត្រឡប់ទៅវិញនៅថ្ងៃខាងមុខបញ្ហានេះសូមបងប្អូនត្រូវមានការអត់ធ្មត់ឲ្យបានខ្ពស់។
ឯកឧត្តម បានបន្តទៀតថា បើទោះបីយើងមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់យ៉ាងណាក្តីប៉ុន្តែនៅតាមតំបន់រស់នៅរបស់បងប្អូនមួយចំនួនដូចជានៅភូមិជោគជ័យនិងភូមិព្រៃចាន់ បងប្អូនប្រជាពលរដ្ឋពុំអាចបានវិលត្រឡប់ទៅផ្ទះសំបែងរបស់បងប្អូនបានវិញនោះនៅពេលនេះដោយសារទីតាំងទាំងអស់នៅមានការប្រឈមនិងត្រូវបន្តការដោះស្រាយប្រកបថាមានសុខសុវត្ថិភាពវិញហើយនោះទើបអាជ្ញាធរអនុញ្ញាតិឲ្យបងប្អូនត្រឡប់ចូលមូលដ្ឋានរបស់បងប្អូនរស់នៅជាធម្មតាវិញការធ្វើបែបនេះគឺដើម្បីការពារសុខសុវត្ថិភាពរបស់បងប្អូនតែប៉ុណ្តោះ។ដោយ៖ឃិន គន្ធា