(កំពង់ធំ)÷លោក វណ្ណ: សោភានិត អភិបាលស្រុកសន្ទុក សហាការជាមួយលោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលតំបន់៣ ចុះល្បាត និងត្រួតពិនិត្យបទល្មើសជលផលនៅតំបន់៣ (តំបន់ដីហាមឃាត់ក្រៅតំបន់កាត់ឆ្វៀល) ជ្រោយកក់ ដំរីរាល អន្លង់ចាឡៃ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់
ធំ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។ តាមការពិនិត្យជាក់ស្តែងឃើញថា ប្រជាពលរដ្ឋកំពុងតែជាន់ដី និងព្រោះស្រូវបានមួយចំនួនលើដីស្រែដែលអនុញ្ញាតឱ្យពួកគាត់អាស្រ័យផល ក្នុងនោះលោកអភិបាលស្រុកបានធ្វើការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនឱ្យធ្វើស្រែចូលក្នុងតំបន់ហាមឃាត់(តំបន់៣)ដាច់ខាត និងសូមឱ្យចូលរួមថែរក្សាការពារដីតំបន់៣។
លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចត្រពាំងវែង បាតថាស ចង្អើរលាវ និងរោងសេះ ស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តីចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចចុងអាទ្រូ ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកអនុសេនីយ៍ឯក ហែម ថននាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកជីក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរកម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១៣របាំង ប្រវែង៧៥៦ម៉ែត្រ ឡុកចំនួន១៣គ្រឿង លប/លូចំនួន១៩មាត់ បង្គោលចំនួន៣១៩ដើម ចាក់លែងត្រីចម្រុះទំងន់២០គីឡូក្រាមចូលទន្លេវិញ និងមធ្យោបាយកាណូតចំនួន១០គ្រឿង ប្រើប្រាស់ប្រេងចំនួន១៨០លីត្រ។ ក្នុងនោះផងដែរក្រុមការងារបន្តចុះយាមល្បាតពេលយប់ និងបង្រ្កាបបទល្មើសនេសាទ នៅកន្លែងអភិរក្សជលផលបឹងទន្លេឆ្មារ ជាក់ស្ដែងក្រុមការងារពុំប្រទះឃើញមានបទល្មើសកើតឡើងនៅតំបន់នោះទេ។
សូមបញ្ជាក់ផងដែរថាលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាល ប្រចាំនៅសហគមន៍នេសាទអភិវឌ្ឍស្ពានគ្រង មានសកម្មភាពដូចខាងក្រោម៖ ចុះពិនិត្យនៅក្នុងតំបន់២នៅចំណុច ត្ត្រពាំងក្របៅ បឹងត្រាវ អ្នកតាទ្វា ឃុំម្សាក្រង ឃេីញថាប្រជាពលរដ្ឋ៨០%បានព្រោះស្រូវរួចរាល់
។ ចំពោះតំបន់៣ ជម្រៅទឹក០,៥០៥ម៉ែត្រ និងគោករាក ដោយកន្លែង និងគ្មានសកម្មភាពអ្វីគួរកត់សម្គាល់នោះទេ។ បានបោះស្លាកបំរាមប្រជាពលរដ្ឋ មិនអោយធធ្វេីការរុនរានទន្ទ្រានព្រៃលិចទឹកបានចំនួន៤ទីតាំង និងបានណែនាំដល់ប្រជាពលរដ្ឋផងដែរ និងបន្តពង្រឹងកម្លាំងទីបញ្ជាការ តាមគោលដៅឃុំទាំងបួន ដេីម្បីយាម និងល្បាតនាពេលខាងមុខ ក្នុងករណីការលួចទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់៕




































