ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសាកសួរសុខទុក្ខវីរយុទ្ធជន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរងរបួសក្នុងសមរភូមិការពារបូរណភាពទឹកដី នៅព្រំដែនកម្ពុជា-ថៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសបន្ត នៅផ្នែកគិលាដ្ឋាន នៃ
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទើបមកពីពិនិត្យព្យាបាលមុខរបួសនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យខេត្តសៀមរាប ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនវីរយុទ្ធជនរបស់យើង ដែលបានគោរពបទបញ្ជា និងតស៊ូលះបង់គ្រប់បែបយ៉ាង ដេីម្បីការពារបូរណភាពទឹកដី និងជាតិមាតុភូមិកម្ពុជានៃយេីង ពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃពីពួកចោរសៀម និងបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលរបួសបងប្អូនឲ្យបានឆាប់រហ័សជាសះស្បើយ ដេីម្បីបានវិលត្រឡប់ទៅកាន់សមរភូមិមុខវិញ ។ 
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកា ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ វីរយុទ្ធជនយេីង ចំនួន បីរូប ដេីម្បីជួយសម្រាលនូវការលំបាក និងជាសោហ៊ុយសម្រាប់បន្តទៅពិនិត្យព្យាបាលមុខរបួសបន្តទៀតតាមការណាត់របស់វេជ្ជបណ្ឌិត ។ ជាមួយនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រី លី សុីណា នាយផ្នែកគិលានដ្ឋានរៀបចំរថយន្តគិលានសង្គ្រោះមួយគ្រឿង ជូនលោកអនុសេនីទោ សៀន សុឃាន់ ដែលមុខរបួសមិនទាន់ជាសះស្បើយនៅឡេីយដេីម្បទៅពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ តាមការកំណត់របស់លោកវេជ្ជបណ្ឌិត ផងដែរ ។





































