លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ចដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រចាំខែមករា លើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៦

0

(កំពង់ធំ)៖  លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែមករា លើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៦ និងបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី នៅថ្ងៃថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។

កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង /ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័តផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជំរុញ និងដាក់បទបញ្ជាដល់តាមបណ្ដាមន្ទីរ/អង្គភាព មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ត្រូវយកចិត្តទុក្ខដាក់ក្នុងការងារ ជាពិសេសត្រូវត្រួតពិនិត្យមើលសម្ភារៈសម្រាប់ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រែងមានគ្រោះផ្សេងៗ កើតឡើងជាយថាហេតុ ធ្វើការចុះល្បាតជាប្រចាំ និងគ្រប់រូបភាពក្នុងភូមិសាស្រ្តទីរួមខេត្តនិង ក្រុង/ស្រុក ដើម្បីការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានណែនាំដល់យោធិន នៃកងរាជអាវុធហត្ថគ្រប់រូបដែលជាប់ពាក់ពន្ធ័(Scam online)គឺ÷ ១. មិនឱ្យប៉ះពាល់ឬកាងបទល្មើស Scam online ទោះក្នុងទម្រង់បែបណាក៏ដោយត្រូវដកខ្លួនបញ្ឈប់ជាបន្ទាន់។ ក្នុងករណីរកឃើញថាជាប់ពាក់ពន្ធ័គឺវិធានការណ៍ (. រដ្ឋបាលគឺបញ្ចប់មុខដំណែង  លប់គ្របខ័ណ្ឌ និងអនុវត្តច្បាប់ ត្រូវបានយកមកអនុវត្ត ) ។ ២.ធ្វើការផ្សព្វផ្សាយ និងណែនាំឱ្យកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ស្ដីពីការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam online) ត្រូវត្រួតពិនិត្យទីតាំងកន្លែងដែលគួរឱ្យសង្ស័យដើម្បីធ្វើការស៊ើបអង្កេត និងធ្វើការបង្ក្រាបបទល្មើសឆបោកតាមអនឡាយឱ្យបានរហ័ស និងទាន់ពេលវេលា ចៀសវាងកុំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ៣.ណែនាំដល់យោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងអស់ ហាមដាច់ខាតការបង្ហោះរូបភាពនានា ឬបញ្ចេញមតិធ្វើឱ្យដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងចរចាដើម្បីសន្តិភាពសម្រាប់ប្រទេសកម្ពុជាយើងទាំងអស់គ្នា។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី