ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ខេត្តសៀមរាប សហការជាមួយមន្ទីរកសិកម្មបង្រ្កាបបទល្មើសដឹកជញ្ជូនលៀសសង្យ័យគ្មានច្បាប់ អនុញ្ញាត្ត

0

អ៊ុក ផ្លុង

សៀមរាប÷ ទោះបី មានការ បង្រ្កាបយ៉ាង ចាស់ដៃពីសំណាក់ ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ខេត្តសៀមរាប បញ្ហាដឹកជញ្ជូនលៀសតូចល្អិត<> ដែលត្រូវ បានច្បាប់ស្តីពីជលផលហាមឃាត់ និងអាជ្ញាធរខេត្តបានធ្វើការផ្សព្វផ្សាយ ណែនាំ និងការត្រួតពិនិត្យការ នេសាទ និងដឹកជញ្ជូនលៀសឲ្យបានត្រឹមត្រូវតាមច្បាប់ក៏ដោយចុះ។ ប៉ុន្តែបទល្មើស ដឹកជញ្ជូនលៀសគ្មានច្បាប់អនុញ្ញាតនៅតែបន្តកើតមានដដែល។ជាក់ស្ដែងនៅយប់ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩,៣០ នាទីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក នួន សារ៉ុន ស្នងការរង  ដោយមានបទបញ្ជាពីលោក ស្នងការ នគរបាលខេត្ត ដោយមានការចូលរួមសហការដោយ លោកប្រធានមន្ទីរ កសិកម្មរុក្ខា ប្រមាញ់និងនេសាទ លោកនាយ ខណ្ឌរដ្ឋបាលជលផល និងកម្លាំងមូលដ្ឋាន ស្រុកសូទ្រនិគម
ដឹកនាំសម្របសម្រួលនីតិវិធីពី លោក ប៉ុក តារា ព្រះរាជអាជ្ញា រងអម សាលាដំបូង ខេត្ត បានចុះបង្រ្កាបរថយន្តដឹកជញ្ជូនផលផលិតផលលៀសគ្មានលិខិតអនុញ្ញាត ស្ថិតនៅ ភូមិកំពង់គ១ ឃុំ កៀនសង្កែស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួន០១ ករណី មានវត្ថុតាងដូចខាងក្រោម:
រថយន្តម៉ាក នីសាន់ (NISSAN) ពណ៌ស ពាក់ស្លាក់លេខ ចង្កូតស្តាំ KCH.0355 ដឹកផលផលិតផលលៀសគ្មានលិខិតអនុញ្ញាតចំនួន ២២០០០គីឡូក្រាម  (ម្ចាស់រថយន្តរត់គេចខ្លួនបាត់)។ ចំណាត់ការរបស់សមត្ថកិច្ចយើង៖
– ចាប់យកវត្ថុតាង ដែលមានលៀស ចំនួន២២០០០Kg ចាក់ចូលទៅក្នុងបឹងទន្លេសាបវិញ នៅបឹងអភិរក្សពូជត្រី ស្ថិតនៅភូមិថ្នល់ដាច់ ឃុំដាន់រុន ស្រុកសូទ្រនិគម ខេត្តសៀមរាបថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ម៉ោង 10:30 នាទីព្រឹក និងមធ្យោបាយដឹកជញ្ជូន ០១គ្រឿង  បញ្ជូនទៅកាន់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល ដើម្បីកសាងសំណុំរឿងទៅកាន់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់ស្តីពីជលផល។ ពាក់ព័ន្ធនិងករណី ខាងលើ នេះ ប្រជាពលរដ្ឋចាប់ផ្ដើម មានការ ព្រួយបារម្ភពីការ ផុតពូជ នៃ ពូជអំបូរខ្ចៅលៀស ពួកគាត់ ថា មានការ បង្រ្កាប និងផ្សព្វផ្សាយពីអាជ្ញាធរខេត្តឲ្យនេសាទលៀសត្រឹមត្រូវ តាមច្បាប់ និងការដឹកជញ្ជូនឲ្យ មានច្បាប់ អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែនៅតែរឿងនេះចេះតែបន្ត កើតឡើង ពួកនិយាយបែបចំអកថា{ ខ្មោចស្រុក បើកដៃ ទើប ខ្មោចព្រៃវាហ៊ាន } ៕