ស្ទើរតែភ្លេច! ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ

0

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានឱ្យដឹងថា ស្ទើរតែភ្លេច! ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ(១៤មករា១៩៨៥.១៤​មករា​២០២៦​)ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសមិថុនា​១៩៨១ក្នុងវ័យ២៩ឆ្នាំ។រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ៕