ខេត្តព្រះសីហនុ៖អធ្រាត្រថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការ បង្ក្រាប ករណីប្រើប្រាស់អាវុធខុសច្បាប់ ទៅលើជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់ ក្នុងនោះជន សង្ស័យចំនួន០៣ត្រូវបានចាប់ខ្លូននិងម្នាក់បានស្លាប់។

ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានធ្វើការដកហូតអាវុធខ្លី ១ដើម រថយន្ត២គ្រឿងនិងវត្ថុសង្ស័យជាសារធាតុញៀនចំនួន ៣ដុំ ផងដែរ។

ករណីនេះលោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅអធ្រាត្រថ្ងៃទី១៤ខែមករាឆ្នាំ២០២៦សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានធ្វើប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ខាងលើនេះគឺធ្វើឡើងក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។បច្ចុប្បន្ន៖ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកំពុងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕

នាគសមុទ្រ





































