ប្រជាពលរដ្ឋប្រទះឃើញបាឡែនយក្សមួយក្បាល នៅឆ្នេរតាបារាំង នៃខេត្តព្រះសីហនុ !

0

ខេត្តព្រះសីហនុ៖ ត្រីបាឡែនយកមួយក្បាល បានហែលមកកាន់ឆ្នេរសមុទ្រ(ឆ្នេរតាបារាំង) ហើយត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋនៅទីនោះ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បន្ទាប់ពីឃើញត្រីបាឡែនមួយនេះ បានហែលមកកាន់ឆ្នេរ ប្រជាពលរដ្ឋនៅតំបន់នោះ បាននាំគ្នាជួយសង្គ្រោះ ហើយបាននាំគ្នានាំយកត្រីនោះទៅកាន់ទីទឹកជ្រៅ ប្រកបដោយសុវត្ថិភាព រួចពីគ្រោះផ័យនោះហើយ៕