សាលាបឋមសិក្សាព្រះនាង បានរៀបចំការតាំងពិព័រណ៍សុខភាពចំណីអាហារ ដើម្បីលើកកម្ពស់ ការទទួលទានចំណីអាហារមានសុវត្ថិភាព

0

(កំពង់ធំ)÷ យោងតាមសេចក្តីណែនាំលេខ ១៨ របស់ក្រសួងអប់រំយុវជន និងកីឡា អ្នកផលិតអាហារសុខភាពសហគមន៍ ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកលក់ក្នុងសាលាឬជាមួយសាលាផ្ទាល់ និងបានកិច្ចសហការរបស់ការិយាល័យអប់រំយុវជននិងកីឡាស្រុកស្ទោង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦។

សាលាបឋមសិក្សាព្រះនាង បានរៀបចំក្បួនដង្ហែស្ដីពីចំណីអាហារតាមសាលារៀនដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស មាតាបិតាសិស្សក្នុងសាលាបឋមសិក្សាព្រះនាង និងសហគមន៍ទាំងមូលឱ្យយល់ដឹង កាន់តែច្បាស់ថែមទៀតអំពី អំពីហានិភ័យនៃជំងឺឆ្លងយល់ដឹងអំពីឥរិយាបថរស់នៅប្រកបដោយផាសុខភាពយល់ដឹងរបបអាហារសុខភាពរួមមានទម្លាប់កាត់បន្ថយការប្រើប្រាស់អំបិលច្រើនលើសលប់ និងកាត់បន្ថយការប្រើប្រាស់ប្រេងឆាថែមទៀត ជាផ្នែកមួយនៃការលើកកម្ពស់សុខភាពសិក្សា ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំយុវជន និងកីឡា ជាពិសេសយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះថែមទៀត។

ជាមួយគ្នានេះលោកគ្រូ ជុន យត ក៏បានអំពាវនាវបន្ថែមទៀតដល់អាណាព្យាបាល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវខិតខំ រស់នៅប្រកបដោយអនាម័យបីល្អ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីសុខភាពរឹងប៉ឹង ជាពិសេសកាត់បន្ថយការប្រើប្រាស់ឱ្យដល់កម្រិតសូន្យនូវបន្លែ ត្រី សាច់ ដែលមានសារធាតុគីមី និងងាកមកទទួលទានបន្លែ ឬអាហារសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ហើយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនថែមទៀតពេលធ្វើដំណើរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះក៏មានវត្តមានចូលរួមពីតំណាងការិយាល័យអប់រំយុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ អាណាព្យាបាល២៧នាក់ និងតំណាងសហគមន៍សរុបចំនួន២៥នាក់ ព្រមទាំងសិស្សានុសិស្សចំនួន៣៥០នាក់ផងដែរ៕ដោយលោក ធូ កែវមុន្នី