(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលអំពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ឌក្រហម គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ទៅដល់យុវជនកាកបាលក្រហមកម្ពុជានៅវិទ្យាល័យកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន៥៤នាក់ ស្រីចំនួន៤៤ នាក់ នៅថ្ងៃទី
១០ខែកុម្ភៈឆ្នាំ ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជេីជាអធិបតីភាពពីលោក ខាត់ ញ៉េស តំណាងលោក វណ្ណ: សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាក
បាទក្រហមកម្ពុជាស្រុកសន្ទុក លោកស្រី ឡេង សុឃីម នាយិការងសាខា លោកស្រី មន្ត្រីក្រុមប្រត្តិបត្តិ មន្ត្រីអនុសាខា និងមន្រ្តីការិយាល័យអប់រំស្រុកសន្ទុកផងដែរ។
លោកស្រី ឡេង សុឃីម នាយិការងសាខាបានលើកឡើងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវទៅតាមបច្ចេកទេស ហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន ។
នាឱកាសនោះ លោក ខាត់ ញ៉េស បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជូនចំពោះប្អូនៗនិងក្មួយៗទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក៍ដូចជាវគ្គបណ្ដុះបណ្ដាលនេះផងដែរ៕
បន្ថែមនាពេលនេះលោក ខាត់ ញ៉េស បានផ្តល់នូវអនុសាសន៍ដល់បងប្អូនៗ និងក្មួយៗទាំងអស់មាន២ចំណុចសំខាន់÷ ប្អូនៗនិងក្មួយទាំងអស់ជាកំលាំងចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ប្អូនៗនិងក្មួយៗបងប្អូនទាំងអស់ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់សង្គមជាតិផងដែរ។ សម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជា÷ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមគោលការណ៍គ្រិះ ការប្រើប្រាស់បដិរូប សន្លប់បាត់បងស្មារតី(មានដង្ហើម) ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក)ស្លាក់(មនុស្សពេញវ័យ កុមារ ទារក វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្ន៕







































