លោកជំទាវ យសថា នារី សមាជិករដ្ឋសភា ធ្វើពិធីសំណេះ សំណាលជួបពិភាក្សានិង សួសុខទុក្ខមិត្តរួមការងារ

0

(កំពង់ធំ): លោកជំទាវ យសថា នារី សមាជិករដ្ឋសភា ចូលរួមដោយលោកជំទាវ សៀង លី និងលោកជំទាវ ហុក ផល្លី ធ្វើពិធីសំណេះសំណាលជួបជុំសួសុខទុក្ខ ជាមួយមិត្តភក្តិរួមការងារ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ គ្នាទៅវិញទៅមក ព្រមទាំងរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងការងារ ក៍ដូចជាការរស់នៅប្រចាំថៃ្ងព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត។

លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយប្រកបដោយភាពអត់ធ្មត់។ លោកជំទាវបានចែករំលែកបទពិសោធន៍ក្នុងការងារ ដែលបានអនុវត្តន៍កន្លងមក នឹងជំរុញឱ្យ អតីតមិត្តរួមក្រុមការងារខិតខំប្រឹងប្រែងក្នុងកិច្ចការរបស់ខ្លួន ព្រមទាំងធ្វើលំហាត់ប្រាណដើម្បី ថែរទាំសុខភាពឲ្យបានល្អនឹងមានស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អដែលជាកំលាំងជាតិដ៍រឺងមាំក្នុងពិធីនេះលោកជំទាវបានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ផងដែរ៕