អ៊ុក ផ្លុង
សៀមរាប÷ រដ្ឋបាលជលផល ក៏ដូចជាកងកម្លាំងប្រតិបត្តិការនានា ក្នុងរយៈពេល២ ឆ្នាំនេះបានបំពេញ កាតព្វកិច្ចរបស់ខ្លួន យ៉ាងសកម្ម តាមបទបញ្ជារបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៦នេះ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល អន្លង់សំណរ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងសៀមរាបដឹកនាំដោយលោកវរ
សេនីយ៍ទោ ខេង ពៅ ប្រធានក្រុមបង្ក្រាបបទល្មើសនេសាទប្រចាំការនៅមាត់ខ្លាចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផល នៅចំណុចអូរថ្នាលសំណាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែងបាន បានបង្រ្កាប បទល្មើសនេសាទ ខុសច្បាប់ ប្រភេទ ស្បៃមុងចំនួន ០១ករណី ដោយកាប់បំផ្លាញចោល នៅនឹង កន្លែងមាន៖ នេសាទដោយឧបករណ៍ស្បៃមុង
ក្បាលស្បៃមុង ចំនួន៨គ្រឿង
បាំងស្បៃមុង ប្រវែង៨០០ម៉ែត្រ
ចម្រឹង ចំនួន២៥០ដើម
លែងត្រី ចំនួន ១០គក្រ
កំលាំង ចូលរួម ចំនួន៩ នាក់
កាណូតចំនួន២គ្រឿងរយៈពេល២ ឆ្នាំនេះ ប្រជានេសាទដែល រកស៊ីនេសាទស្របច្បាប់មានការ ត្រែកអរយ៉ាងខ្លាំងសម្រាប់ ការអនុវត្តកណ្ដាប់ដៃដែករបស់កម្លាំងប្រតិបត្តិការយោធា និងរដ្ឋបាលជលផលក្នុង ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ពួកគាត់ ថាត្រី ឆ្នាំនេះហាក់ដូចជា សម្បូរជាឆ្នាំមុន៕





































