លោក អ៊ុត វណ្ណរ៉ា ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ របស់រដ្ឋបាលស្រុកកំពង់ស្វាយ

0

កំពង់ធំ៖ នាព្រឹក ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ របស់រដ្ឋបាលស្រុកកំពង់ស្វាយ ដើម្បីពិនិត្យឡើងវិញលើលទ្ធផលការងារដែលសម្រេចបាន ពិភាក្សាបញ្ហាប្រឈម និងកំណត់ទិសដៅអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក បានជំរុញដល់អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ពង្រឹងការសម្របសម្រួល និងតាមដានការងារឱ្យបានជាប់លាប់ ជាពិសេសលើការងារ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងបរិស្ថាន និងអនាម័យក្នុងមូលដ្ឋាន ព្រមទាំងការងារគាំទ្រជីវភាពប្រជាពលរដ្ឋតាមវិស័យសំខាន់ៗ។

ជាមួយគ្នានេះ លោក អ៊ុត វណ្ណរ៉ា ក៏បានលើកទឹកចិត្តឱ្យមន្ត្រីរាជការ និងកម្លាំងពាក់ព័ន្ធ បន្តអនុវត្តភារកិច្ចដោយមានស្មារតីទទួលខុសត្រូវ ខិតខំបំពេញការងារជាមួយគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍស្រុកកំពង់ស្វាយឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់៕