លោក ឃីម សុខឃាង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ

0

កំពង់ធំ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាបញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្តក្នុងការគ្រប់គ្រងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនេះលោកអភិបាលស្រុក បានលើកឡើងឱ្យអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងការសហការជិតស្និទ្ធ ជាពិសេសលើការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ក៏ដូចជាការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានគុណភាព។

ជាមួយគ្នានេះ លោក ឃីម សុខឃាង ក៏បានជំរុញឱ្យគ្រប់កម្លាំង និងមន្ត្រីពាក់ព័ន្ធ បន្តអនុវត្តភារកិច្ចដោយមានវិន័យ ស្មារតីទទួលខុសត្រូវ និងម្ចាស់ការ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទសំបូរឱ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន លោកនាយកសាលាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ចូលរួមសំអាតនៅបរិស្ថានឱ្យបានស្អាតតាមដងផ្លូវ និងនៅទីផ្សារធារណៈ ព្រោះស្រុកប្រាសាទសំបូរ ជាតំបន់រមណីយដ្ឋាន ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាគ្រប់ពេលវេលា។