លោកឧត្តមសេនីយ៍ទោ ហេង សុផល បើកថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសមាជិក០៧នាក់ សរុបទឹកប្រាក់ចំនួន ៤២,០០០,០០០រៀល

0

កំពង់ធំ÷ អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានជួបសំណេះសំណាលប្រគល់ថវិកាសមាគម ជូនគ្រួសារសមាជិក ដើម្បីយកប្រើប្រាស់ តាមតម្រូវការចាំបាច់ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ព្រមទាំងចូលរួមរំលែកទុក្ខ ចំពោះមរណភាព ស្វាមី ឪពុក មនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារបងប្អូន  ។

លោកស្នងការ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសារសមាជិក ដែលជំរុញ និងអនុញ្ញាតឱ្យស្វាមី ចូលបម្រើការងារក្នុងជួរកងកម្លាំងនគរបាលជាតិ សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នាពេលកន្លងមក រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ។

ជាបន្តបន្ទាប់ ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះបងប្អូនអតីតយុទ្ធជន ដែលមានស្នាដៃ គុណបំណាច់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិ
មាតុភូមិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនគ្រួសារសមាជិក÷ ១- លោកស្រី ចាប ជូតិកា ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ឯក អ៊ឹម សុម៉េងមន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ថវិកាចំនួន ៦,០០០,០០០រៀល។
២-លោកស្រី ស្រ៊ុន សុខុន ត្រូវជាភរិយារបស់សពលោក អនុសេនីយ៍ឯក គឹម ហូយ មន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ថវិកាចំនួន ៦,០០០,០០០រៀល។ ៣-លោកស្រី ហួ ឡៃហួត ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក យូ យ៉ានីមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ថវិកាចំនួន ៦,០០០,០០០រៀល។ ៤-លោកស្រី ប៉េង សុខុម ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ឯក ប៉ែន សំអ៊ត មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង  ថវិកាចំនួន ៦,០០០,០០០រៀល។
៥-លោកស្រី សេង ពុធកញ្ញា ត្រូវជាកូនបង្កើត របស់សពលោកអនុសេនីយ៍ទោ តុប សំណាង មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ថវិកាចំនួន ៦,០០០,០០០រៀល។ ៦-លោក ហាន ចិន្ដា ត្រូវជាកូនបង្កើត របស់សពលោកអនុសេនីយ៍ទោ ស្រី ចាន់តារា  មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ថវិកាចំនួន ៦,០០០,០០០រៀល។ ៧-លោកស្រី ជឹង លី ត្រូវជាបងបង្កើត របស់សពលោកអនុសេនីយ៍ត្រី ជឹង ស៊ិនតុង មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ថវិកាចំនួន ៦,០០០,០០០ រៀល។

បន្ថែមលើថវិកាខាងលើនេះ លោកស្នងការ បានលើកទឹកចិត្ត ដល់សមាជិក សូមបន្តបង្ករបង្កើនផល តាមរយៈ ដាំដំណាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ តាមក្រុមគ្រួសារនីមួយៗ ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត៕