ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

គោលបំណងនៃកិច្ចប្រជុំនេះ ប្រព្រឹត្តឡើងតាមរបៀបវារៈសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
១-ផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ
២-ផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃចលនាប្រលងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ
៣-ត្រួតពិនិត្យការដឹកនាំជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
៤-ពិធីប្រគល់សៀវភៅគោលនយោបាយ ប្រតិទិនឆ្នាំ២០២៦ និងបណ្ណសរសើរ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព»។

កិច្ចប្រជុំ នេះក៏មានអញ្ជេីញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ ឯកឧត្តម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈ អភិបាលខេត្ត ស្នងការ នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍ នគរបាលទាំង៦៧ទូទាំងខេត្ត ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៦។

មានមតិស្វាគមន៍ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាល ក៏បានថ្លែងនូវការកោតសរសើរចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជាពិសេសស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងឃុំ-សង្កាត់ រួមជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដែលបានយកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចក្នុងការងារការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តទទួលបានលទ្ធផលល្អប្រសើរ។

ថ្លែង នាឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធដែលកន្លងមកបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសេីរ។ ជាពិសេសអរគុណដល់កងកម្លាំងទាំង៣ ដែលបានលះបង់គ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពានទៀ បណ្តាលឱ្យរងរបួស និងពលីក្នុងសមរភូមិនាពេលកន្លងមក។

ក្រៅអំពីកិច្ចការពារបូរណភាពទឹកដីពីសត្រូវ ឈ្លានពាន ឯកឧត្ដម ក៏បានលេីកឡេីងថា កម្លាំងក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ-ឃ៉ំ-សង្កាត់មានសុវត្ថិភាព» បម្រេីរពលរដ្ឋនៅមូលដ្ឋានយ៉ាងល្អប្រសេីរ។ ជាមួយនឹងសមិទ្ធផលការងារដែលសម្រេចបាន ឯកឧត្ដម ក៏បានណែនាំបន្ថែមដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ៖ ១-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានស្នងការដ្ឋាននគរបាលខេត្ត និង អធិការដ្ឋាននគរបាលក្រុងស្រុក ជាសេនាធិការ ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យនិងផ្តល់ការ គាំទ្រជាប្រចាំដើម្បីជួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល, ២-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុង ការដឹកនាំ បំផុសចលនាប្រជាការពារឱ្យកាន់តែសកម្មផុលផុស ទូលំទូលាយ និងមានសកម្មភាពជាប់ជា ប្រចាំនិងខិតខំកៀរគរសប្បុរសជនបង្កើតជាសម្ព័ន្ធមេត្រីភាពរវាងវិស័យឯកជនជាមួយក្រុមប្រជា ការពារ សំដៅផ្តល់ការឧបត្ថម្ភ គាំទ្រដល់សកម្មភាពរបស់ប្រជាការពារនៅមូលដ្ឋាន, ៣-បន្ត ពង្រឹងយន្តការទទួលព័ត៌មាននៅគ្រប់មូលដ្ឋាន ដើម្បីឆ្លើយតប ដោះស្រាយរាល់សំណូម ពររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងអាចឱ្យប្រជាពលរដ្ឋទទួលយកបាន ជាពិសេសចំពោះប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅលំឋានវិញ និងនៅជំរុំសុវត្ថិភាព, ៤-រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់បន្តការគាំទ្រ និងពង្រឹងការអនុវត្តការងាររបស់ការិយាល័យ ប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់៕ដោយ៖ឃិន គន្ធា