អគ្គីភ័យឆេះកន្លែងលក់ពូកនៅនៅភូមិខ្នារឆេះអស់ទាំងស្រុង

0

សៀមរាប៖សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង០៩និង១៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មានករណីអគ្គីភ័យ
ឆេះផ្ទះលក់ពូក និងបាយ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ម្ចាស់ផ្ទះ ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ ៥៦ឆ្នាំមុខរបរប៉ូលីសព្រំដែនបានជួលទៅឱ្យឈ្មោះ នាក់ គារ៉ា ភេទប្រុសអាយុ៤០ ឆ្នំា បើកកន្លែងលក់ពូកនិងលក់បាយ។
ផ្ទះទំហំទទឹង១៣ម៉ែត្រ បណ្ដោយ២៥ម៉ែត្រដំបូលប្រក់ស័ង្កសី ការខូចខាតរួមមាន១-ម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ស៊េរីឆ្នាំ២០១៨
២-ពុកចំនួន៩០០ ពួកនិង នៅកម្រាលពូកចំនូន៧០កម្រាល
៣-ម៉ាស៊ីនត្រជាក់ចំនួន ២គ្រឿង
៤-ប្រាក់រៀលចំនួន៥០០០០០០លានរៀល(ហាសិប លានរៀល)
៥-ចង្រ្កានហ្កាស ចំនួន១០ឈុត៦-អង្កចំនួន ១០បេ និងសម្ភារៈប្រើប្រាស់មួយចំនួនើទៀត។មូលហេតុបណ្ដាលមកផ្ទុះសេរខ្សែភ្លើងធ្លាក់មកលើពូកបណ្ដាលឱ្យឆាប់ឆេះ៕