ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងថា ការបង្ក្រាបបទល្មើស និងអំពើអាណាធិបតេយ្យនានាជាកិច្ចការរួមរបស់យើងទាំងអស់គ្នា

0

កំពង់ធំ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងថា ការបង្ក្រាបបទល្មើស និងអំពើអាណាធិបតេយ្យនានាជាកិច្ចការរួមរបស់យើងទាំងអស់គ្នា លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមីនា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

លោកបានបញ្ជាក់បន្ថែមថា កិច្ចការនេះមិនមែនសម្រាប់តែកងកម្លាំងទាំងបីឬមន្ត្រីរាជការនោះទេ ស្ថាប័នអង្គភាពមួយណានោះទេ ប្រជាពលរដ្ឋក៏ជាចំណែកមួយយ៉ាងសំខាន់បំផុតក្នុងការសហការដើម្បីទប់ស្កាត់បទល្មើស និងអំពើអនាធិបតេយ្យដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុតសំដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅជូនពុកម៉ែបងប្អូនក្នុងមូលដ្ឋានឱ្យខាងតែបាន។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព អាជ្ញាធរជំនាញពាក់ព័ន្ធ ជាពិសេសកងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង ត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុទ្ធនានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សនៅតាមសាលារៀនសំដៅនានាឱ្យបានជ្រាបដើម្បីសហការ និងយល់ដឹងព្រមទាំងអនុវត្តចូលរួមរក្សាសន្តិសុខមូលដ្ឋានយើងជាមួយគ្នា។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានដាក់ចេញនូវបទបញ្ជា និងទិសដៅបន្តជាច្រើនចំណុចសម្រាប់អនុវត្តទៅខែបន្ត ជាពិសេសការទប់កាត់បទល្មើសនានាក្នុងការរុករានទន្ទ្រានព្រៃលិចទឹកនៅតំបន់បី ការបង្ក្រាបបទល្មើសនេសាទ បទល្មើសធនធានធម្មមច្ឆជាតិ ព្រៃឈើ ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង គ្រឿងញៀន ព្រមទាំងការធ្វើអនាម័យបរិស្ថាននៅតាមភូមិដ្ឋាន នៅតាមផ្លូវជាតិលេខ៦ ឱ្យបានស្រស់ស្អាត ប្រកបដោយសោភណ័ភាព និងចូលរួមសហការក្នុងការស្រង់ស្ថិតិនិងគ្រប់គ្រងជនបរទេសដែលបានកំពុងស្នាក់នៅឬប្រកបអាជីវកម្មនៅក្នុងស្រុកស្ទោង ក្នុងការទប់ស្កាត់ការប្រព្រឹត្តបទល្មើសអនឡាញស្គេម។