សៀមរាប៖ កីឡា គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សយើងគ្រប់រូប កីឡាមិនត្រឹមតែផ្តល់ឲ្យយើងនូវរបៀបរស់នៅដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខុមាលភាពផ្លូវចិត្ត អារម្មណ៍ និងសង្គមរបស់យើង ។ ដោយកត្តានេះហើយទើបលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជ
អាវុធហត្ថខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ រត់កម្សាន្ត ដើមី្បកាយសម្បទារឹងមាំមួន សុខភាពល្អ មានស្មារតី បញ្ញាឈ្លាសវៃ លើកកម្ពស់សាមគ្គីភាពល្អ នៅព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២៦ ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប ដែលមានចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ដោយមានអស់លោក លោកស្រីជានាយ នាយរង និង ពលអាវុធហត្ថ រួមទាំងមានការចូលរួមពីមហាជនផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានបញ្ជាក់ថា វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បានកំពុងមានការរីកចម្រើនទាំងបច្ចេកទេស ធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុកទៀតផង ។ ការរៀបចំរបស់កងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យមាននូវព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង់សុខភាព និង ផ្សាភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំងនិងគ្រប់ស្រទាបមហាជន សំខាន់យុវជន ចូលរួមហាត់ប្រាណ ដើមី្បសុខភាពធ្វើឲ្យកាយសម្បទា រឹងមាំ និង ធ្វើឲ្យយុវជនយើងចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង ។
លោកមេបញ្ជាការបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយដើម្បីជម្រុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ។ ការរត់ប្រណាំងនេះក៏យើងទទួលបានបទពិសោធន៍ មួយចំនួន ដើមី្បបន្តធ្វើការហ្វឹកហាត់ កងកម្លាំងយើង ក្នុងការចូលព្រឹត្តិការណ៍ម៉ារ៉ាតុន ដែលតែងបានរៀបចំនៅក្រុង អង្គរ ។ លោកមេបញ្ជាការ ក៏បានលើកនូវកម្មវិធីរត់កម្សាន្តនេះជាលើកទី២ហើយ ដែលរាជអាវុធហត្ថខេត្តបានរៀបចំព្រឹត្តិការណ៍រត់កម្សាន្ត ដើមី្បសុខភាព ព្រមទាំងបានកំណត់ក្នុងខែ យើងជួបជុំគ្នារត់កម្សាន្ត នៅតាមពាក់ កណ្តាលខែនីមួយៗ ។ ព្រឹត្តិការណ៍រត់កម្សាន្តលើកទី២នេះ ក៏មានបងប្អូនយើងចូលរួមយ៉ាងច្រើន ដែលបង្ហាញពីស្មារតី មហាគ្រួសារខ្មែរតែមួយ ។ លោកក៏បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រកម្មវិធីរត់កម្សាន្ត នៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះទៀតផង ៕






































