អក្គីភ័យបានឆាបឆេះតូបលក់ដូរមួយចំនួនក្នុងផ្សារវាលយន្តក្រុងស្វាយរៀង

0

ខេត្តស្វាយរៀង៖ អគិ្គភ័យ បានឆាបឆេះតូបលក់ដូរមួយចំនួនក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ធ្វើឱ្យអាជីវករដែលមានតូបលក់ដូរ នាំគ្នាប្រមូលយកអីវ៉ាន់របស់ខ្លួន និងបានតេហៅរថយន្តពន្លត់អគ្គីិភ័យ បាញ់ទឹកពន្លត់ផងដែរ។​
ករណីអគ្គីភ័យនេះ បានតើតឡើងនៅវេលាម៉ោង២-៣០នាទីជាងទៀបភ្លឺថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៦នេះ នៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង។​
បើយោងតាមអ្នកលក់ដូរនៅជុំវិញផ្សារវាលយន្ត បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេលឺសូរសំឡេងផ្ទុះក្នុងផ្សារ និងមានអណ្តាតភ្លើងចេញពីកណ្តាលផ្សារប៉ែកខាងលិចម្តុំលក់គ្រឿងចាប់ហ៊ួយ បង្កការភ្ញាក់ផ្អើលនាំគ្នាំចូលទៅជួយពន្លត់ ខណៈសមត្ថកិច្ចបានមកជួយអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់ផងដែរ។​
ចំពោះករណីឆេះខាងលើនេះ ពុំទាន់ដឹងថាមកពីមូលហេតុពិតប្រាកដនោះទេ ហើយទំហំនៃការខូចខាត ក៏ពុំទាន់ដឹងផងដែលដោយសមត្ថកិច្ច កំពុងតែធ្វើការរហូតមកម៉ោង៦៖០០នាទីព្រឹក ទើបអាចគ្រប់គ្រងបានហើយ។​
អក្គីភ័យនេះមិនបណ្តាលមនុស្សគ្រោះថ្នាក់រងរបួសឬអាយុជីវិនោះទេ៕គឹមសេង