កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ដើម្បីពិនិត្យ និងជំរុញការងារអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព

0

​(ឧត្តរមានជ័យ)៖ ការពង្រឹងយន្តការការងាររដ្ឋបាល និងការតាមដានការអនុវត្តតួនាទីភារកិច្ច គឺជាគន្លឹះនៃជោគជ័យក្នុងការបម្រើប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងសំរោង បានរៀបចំ «កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាក្រុងសំរោង អាណត្តិទី៤» ក្រោមអធិបតីភាពលោកស្រី អាត ស្រីមុំ ប្រធានក្រុមប្រឹក្សាក្រុងសំរោង លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុង ១៥រូប, គណៈអភិបាលក្រុង ៤រូប, នាយកស្ដីទីរដ្ឋបាលក្រុង, ប្រធានការិយាល័យជំនាញទាំង ១២, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អាជ្ញាធរសង្កាត់, ស្មៀន និងតំណាងអង្គការសង្គមស៊ីវិល សរុបចំនួន ៤៧ រូប។

អង្គប្រជុំបានផ្ដោតលើការពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងខែកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងគោលដៅ ពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ជំរុញការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុង។ លើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

​ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានផ្ដាំផ្ញើដល់សមាជិកអង្គប្រជុំទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាស្ថាបនាក្រុងសំរោងឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕ដោយ៖ភ្នំដងរ៉ែក