ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅប៉ុន្មាននាទីមុននេះ ពាក់ព័ន្ធទៅនឹងព្រះរាជសុខភាពរបស់ព្រះកុរណា ព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គបានគង់ប្រថាប់ព្យាបាលជំងឺ នៅទីក្រុងប៉េកាំង ប្រទេសចិន។
នៅក្នុងសារដែលបានបង្ហោះក្នុងគណនេយ្យហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំ បានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យ រយៈពេលប្រមាណ៨នាទី។
ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។
តាមរយៈខ្ញុំព្រះករុណា ខ្ញុំព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹក៕




































