ខេត្តព្រះសីហន៖ អ្នកឧកញ៉ាទៀ វិចិត្រ នាព្រឹកថ្ងៃ២៥មេសា២០២៦បានរៀបចំ ពិធីបើកសម្ពោធសាខា ផ្សារទំនើប Emart២៤ ចំនួន៣សាខានៅក្នុងខេត្តព្រះសីហនុ។

អ្នកឧកញ៉ាទៀ វិចិត្រ ដែលជាប្រតិបត្តិករ សាខាផ្សារទំនើប Emart២៤ក្នុងខេត្តព្រះសីហនុថ្លែងថា នេះជាការបើកសម្ពោធផ្សារទំនើប Emart២៤ រួមគ្នាទាំង៣ទីតាំងរួមមាន៖ ទីតាំងទី១នៅផ្សារលើក្រុងព្រះសីហនុ, ទីតាំងទី២ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ និងទីតាំងទី៣នៅទំនប់រលកក្នុងក្រុងព្រះសីហនុ។

អ្នកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍បញ្ជាក់អំពីផលិតផលទំនិញដែលនឹងដាក់លក់ជូនអតិថិជន គឺជាផលិតផលនាំមកពីប្រទេសកូរ៉េខាងត្បូង រួមនិងផលិតផលរបស់ប្រទេសកម្ពុជាយើង ក្នុងនោះអ្នកឧកញ៉ាទៀ វិចិត្របញ្ជាក់ច្បាស់ថា គ្មានទេផលិតផលរបស់ប្រទេសថៃ នៅក្នុងផ្សារទំនើប Emart២៤ នេះ៕

នាគសមុទ្រ





































