សមត្ថកិច្ចអនុវត្តច្បាប់កំពុងចាត់វិធានការលើកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់

0

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ទោះបីជាកូនអ្នកណាមានបុណ្យស័ក្តិខ្ពស់យ៉ាងណាក៏ដោយ ឱ្យតែប្រព្រឹត្តខុសច្បាប់ត្រូវតែប្រឈមមុខច្បាប់ទាំងអស់ ។

​អ្នកនាំពាក្យរងខាងលើបានលើឡើងនូវករណីកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បានបើករថយន្តស៊េរីទំនើប បុកមនុស្សស្លាប់ចំនួន៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង នឹងត្រូវអនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា សាមីខ្លួនជាអ្នកប្រព្រឹត្តត្រូវតែចេញមកទទួលស្គាល់កំហុសរបស់ខ្លួនតែម្តង។

សូមបញ្ជាក់ថា បន្ទាប់ពីបង្កហេតុកាលពីរាត្រីថ្ងៃទី២៧ មីនា ភ្លាមៗឈ្មោះ ស៊ីវ ជ័យសិដ្ឋដែលត្រូវជាកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ  ស្នងការរងខេត្តបន្ទាយមានជ័យ បើករថយន្តស៊េរីទំនើប ម៉ាក់ Mercedes Sport បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តនៅកន្លែងកើតហេតុ ៕