គណៈប្រតិភូ ព្រះសង្ឃសៅលីង១៦អង្គបានមកដល់ ខេត្តព្រះសីហនុក្នុងដំណើរទស្សនកិច្ច

0

ខេត្តព្រះសីហនុ៖ គណៈប្រតិភូព្រះសង្ឃ សៅលីងចំនួន ១៦អង្គ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញ មកដល់ ខេត្តព្រះសីហនុក្នុង ដំណើរ ទស្សនកិច្ចខេត្តព្រះសីហនុ ក្នុង គោលបំណងពង្រឹងចំណង មិត្តភាព និង ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ទៅកាន់ ប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹកនាំខេត្ត អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូព្រះសង្ឃសៅលីងដោយផ្ទាល់ ជាមួយនិង បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ បំផុត។ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ព្រះសង្ឃសៅលីងនាពេលនេះ ត្រូវបានគេ រំពឹងថា នឹងជួយជម្រុញលំហូរភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែ ច្រើនឡើង តាមរយៈការចែកចាយរូបភាព និងវីដេអូនៃតំបន់ទេសចរណ៍ល្បីៗក្នុងខេត្ត ទៅកាន់ឆាកអន្តរជាតិ៕